×

Gareth Bale និង Isco ត្រៀមចាកចេញពី Real Madrid នៅខែមករានេះ

ទីផ្សារដោះដូរកីឡាកររដូវរងារខិតជិតមកដល់ ហើយក្លិបមួយចំនួន ក៏ត្រៀមចែកផ្លូវគ្នាជាមួយកីឡាកររបស់ខ្លួនផងដែរ។ ថ្មីៗនេះ Real Madrid មិនបានបដិសេធការចាកចេញរបស់កីឡាករមួយចំនួនឡើយ ដោយ Gareth Bale និង Isco គឺជាបេក្ខភាពក្នុងការចាកចេញពី ទឹកដី Santiago Bernabeu ក្នុងខែមករា។

 

កិច្ចសន្យារបស់កីឡាករទាំងពីរដំណើរការរហូតដល់ថ្ងៃទី៣០ ខែមិថុនា Real Madrid ហើយហាក់ដូចជាមិនមានឆន្ទៈក្នុងការបន្តកិច្ចព្រមព្រៀងរបស់ពួកគេទេ ដោយសារតែគ្រូបង្វឹក Carlo Ancelotti មិនចាប់អារម្មណ៍លើទាំងពីរ។ ទន្ទឹមនឹងនេះដែរ កីឡាករផ្សេងទៀតដូចជាប្រធានក្រុម Marcelo ដែលមិនសូវបានបង្ហាញខ្លួនក្នុងរដូវកាលនេះ Real Madrid ក៏គោរពការសម្រេចចិត្តរបស់គេផងងដែរថាគេចង់បន្តឬចាកចេញបន្ទាប់ពីលឺថាគេហាក់មិនសូវសប្បាយចិត្តដូចគ្នា ដូចនេះមានន័យថា Bale, Marcelo និង Isco អាចនឹងចាកចេញពី Real Madrid នៅថ្ងៃទី៣០ ខែមិថុនា។

 

រីឯកីឡាករដូចជា Kylian Mbappe និង Antonio Rudiger ដែលកុងត្រារបស់ពួកគេដំណើរការរហូតដល់រដូវក្តៅនោះក្លិប Real Madrid មិនទាន់បានចចារឱ្យកាន់តែស៊ីជម្រៅនោះទេ ស្របពេលដែល Chelsea ចង់ទុកខ្សែការពាររូបនេះ ហើយ PSG មិនទាន់រកអ្នកជំនួស Mbappe បាននៅឡើយ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង