ខ្សែប្រយុទ្ធបារាំង Kylian Mbappe ជឿជាក់ថា ការរៀបចំការប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យរាល់បួនឆ្នាំម្ដង នឹងធ្វើឱ្យការប្រកួតមិនសូវទាក់ទាញនោះទេ។
ខ្សែប្រយុទ្ធ Paris Saint-Germain វ័យ២៣ឆ្នាំរូបនេះ បានឈ្នះជើងឯក World Cup ឆ្នាំ២០១៨ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅក្នុងប្រទេសរុស្ស៊ីដែលជាម្ចាស់ផ្ទះ។
Mbappe បាននិយាយនៅពិធីប្រគល់ពានរង្វាន់នៅទីក្រុងឌូបៃថា៖ ”វាអស្ចារ្យណាស់។ ព្រឹត្តិការណ៍នេះ អ្នកអាចប្រកួតប្រជែងបានតែម្តងគត់ក្នុងមួយជីវិត”។
“វាពិសេសណាស់ព្រោះវាធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ហើយប្រសិនបើអ្នកលេងវារៀងរាល់ ២ឆ្នាំម្ដង អ្នកនឹងធ្វើឱ្យវាកាន់តែមានអារម្មណ៍ដូចជាបទពិសោធប្រចាំថ្ងៃ” ។
FIFA បានអះអាងថា ការរៀបចំព្រឹត្តិការណ៍ World Cup ជារៀងរាល់ពីរឆ្នាំម្តង នឹងផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុដ៏សម្បើមសម្រាប់សហព័ន្ធសមាជិករបស់ខ្លួន។
Mbappe បាននិយាយបន្តថា៖ “មនុស្សចង់បានគុណភាព និងអារម្មណ៍រំភើប ប្រសិនបើអ្នករៀបចំ World Cup រៀងរាល់ពីរឆ្នាំម្តង កម្រិតនឹងធ្លាក់ចុះ”។
World Cup នៅឆ្នាំក្រោយនៅប្រទេសកាតា នឹងមានចំនួន ៣២ក្រុមចូលរួម មុនពេលការប្រកួតពង្រីកដល់ ៤៨ ក្រុម ចាប់ពីឆ្នាំ២០២៦។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕