×

កម្ពុជា ត្រូវជួបទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ នៅពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ នាខែកុម្ភៈឆ្នាំ២០២២

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានធ្វើការចាប់ឆ្នោតចែកពូល ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយចែកចេញជា ៣ពូល ក្នុងនោះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និង ព្រុយណេ។

 

សម្រាប់ពូល B មាន ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។

 

ចំណែកពូល C មានតែ ៣ក្រុមប៉ុណ្ណោះ គឺក្រុម ថៃ វៀតណាម និងសិង្ហបុរី។

 

ការប្រកួតនេះ នឹងយកតែក្រុមលេខ១ នៃពូលនីមួយៗ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមជាមួយក្រុមលេខ២ ល្អជាងគេប្រចាំពូលទាំងបី។

 

សូមជម្រាបថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋាន១ក្នុងចំណោមកីឡដ្ឋានចំនួន២ សម្រាប់រៀបចំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង