×

Napoli រងការវាយលុកដោយជំងឺកូវីដ១៩ មុនការប្រកួតជាមួយ Juventus

ក្រុម Napoli នឹងមិនមានកម្លាំងពេញលេញ សម្រាប់ការប្រកួតជាមួយ Juventus នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ទេ។ កីឡាករពីរនាក់ទៀត បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ លើសពីនោះ កីឡាករបីនាក់របស់ពួកគេ នឹងចូលរួមក្នុងការប្រកួត African Cup of Nations។

 

ពួកគេបានប្រកាសថា Fabian Ruiz និង Hirving Lozano បានឆ្លងកូវីដ១៩ ពេលវិស្សមកាលនៅប្រទេសកំណើតរបស់ពួកគេ។ Lorenzo Insigne បានខកខានការប្រកួតចុងក្រោយ មុនពេលសម្រាកសម្រាប់ហេតុផលដូចគ្នា។ ករណីទាំងនោះ ហាក់មិនមានទំនាក់ទំនងគ្នាទេ ប៉ុន្តែមន្ត្រីសុខាភិបាលក្នុងតំបន់ កំពុងតាមដានស្ថានការណ៍។

 

ការប្រកួតកាលពីឆ្នាំមុនរវាង Napoli និង Juventus នៅទីក្រុង Turin ត្រូវបានពន្យារពេលដោយសារការឆ្លងកូវីដ១៩ផងដែរ។ ថ្មីៗនេះ ការប្រកួត Salernitana ទល់នឹង Udinese គឺជាការប្រកួតក្របខណ្ឌ Serie A ដំបូងដែលរងផលប៉ះពាល់ដោយកូវីដ១៩ នៅរដូវកាលនេះ។

 

Napoli នឹងមិនមានកីឡាករ Kalidou Koulibaly, Victor Osimhen និង André-Franck Zambo Anguissa ដែលត្រូវបានកោះហៅដោយក្រុមជម្រើសជាតិរៀងៗខ្លួន។ Kalidou Koulibaly និង Victor Osimhen កំពុងជាសះស្បើយពីរបួស ប៉ុន្តែក្រុមជម្រើសជាតិសេណេហ្គាល់ និងក្រុមនីហ្សេរីយ៉ា សុខចិត្តរង់ចាំពួកគេទាំងពីរ។

 

Mario Rui នឹងត្រូវអវត្តមានផងដែរ ដោយសារកាតលឿង។ ក្នុងចំណោមកីឡាកររបស់ Napoli មានតែ Insigne ប៉ុណ្ណោះ ដែលទំនងជាមានឱកាសលេងពេលប៉ះ Juventus ។

 

ឆ្លងកាត់ ១៩សប្ដាហ៍ Napoli ឈរនៅលេខរៀងទី៣ក្នុងតារាង ខណៈ Juventus ឈរនៅលេខ៥ មានគម្លាតពីគ្នាចំនួន ៥ពិន្ទុ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង