×

កីឡាករក្លិប Barcelona ចំនួន៣រូបបន្ថែមទៀតឆ្លងជំងឺកូវីដ១៩

កីឡាករច្រើនរូបរបស់ Barcelona ត្រូវអវត្តមានសម្រាប់ការប្រកួតទល់នឹង Real Mallorca នាថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ខណៈកីឡាករបីរូបបន្ថែមទៀត បានតេស្ដវិជ្ជមានកូវីដ១៩។

 

ដូចទៅនឹងក្លិបជាច្រើនក្នុងក្របខណ្ឌ La Liga ដែរ Barcelona ក៏ទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអត្រាឆ្លងករណីកូវីដ១៩ បំម្លែងថ្មីអូមីក្រុង។ សម្រាប់ ការរកឃើញកីឡាករឆ្លងកូវីដថ្មីនេះ បន្ទាប់ពីកីឡាករបានធ្វើ PCR តេស្តល្អិតល្អន់រួចរាល់។ សរុបទៅ Barcelona រកឃើញវិជ្ជមានកូវីដ១៩ លើកីឡាកររបស់ខ្លួនចំនួន ៧នាក់ហើយ។

 

 

កីឡាករទាំង៣នាក់ដែលរកឃើញឆ្លងគឺ ខ្សែប្រយុទ្ធ Ousmane Dembélé ខ្សែការពារ Samuel Umtiti និងខ្សែបម្រើ Gavi។ រីឯកីឡាករ៤នាក់ទៀត រកឃើញឆ្លងនៅថ្ងៃចន្ទ និងអង្គារ សប្ដាហ៍នេះ មានដូចជា ខ្សែការពារ Clement Lenglet ខ្សែការពារ Dani Alves ខ្សែការពារ Jordi Alba និងខ្សែការពារ Alejandro Balde ។ កីឡាករដែលបានឆ្លងកូវីដ១៩នេះ ខាងក្លិប Barcelona ក៏បានបញ្ជាក់ផងដែរថា ពួកគេកំពុងមានសុខភាពល្អធម្មតាទេ និងធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួន។

 

ទោះយ៉ាងណា លោក Xavi Hernandez ប្រឈមនឹងបញ្ហាលំបាក ដោយសារសមាជិកមួយចំនួនធំ មិនអាចចូលរួមបាន ដោយសារកូវីដ១៩ បញ្ហារបួស និងការជាប់បម្រាមប្រកួត។ ជាក់ស្តែង ក្រៅពីកីឡាករដែលឆ្លងកូវីដ១៩ខាងលើហើយ កីឡាករផ្សេងទៀតដូចជា Ansu Fati, Pedri, Memphis Depay, Martin Braithwaite និង Sergi Roberto មានបញ្ហារបួស ខណៈ Sergio Busquets ជាប់បម្រាម។

 

សូមបញ្ជាក់ថា Barcelona កំពុងឈរលេខ៧ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន ២៨ពិន្ទុ ក្រោយឆ្លងកាត់ ១៨ប្រកួតកន្លងមក ដោយឃ្លាតពីកៅអី Top 4 ចំនួន២ពិន្ទុ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង