ប្រធានក្រុម Napoli កីឡាករខ្សែបម្រើ Lorenzo Insigne បានយល់ព្រមលើលក្ខខណ្ឌផ្ទេរ ទៅកាន់ក្របខណ្ឌ Major League Soccer នៅរដូវក្តៅក្រោយ ជាមួយក្លិប Toronto FC ។
Insigne ដែលមានរហស្សនាមថា Messi អ៊ីតាលីនោះ បានទាត់បញ្ចូលទី២គ្រាប់ និងជួយអ៊ីតាលី គ្រងជើងឯកពានរង្វាន់ Euro 2020 គ្រោងនឹងចាកចេញពី Napoli នៅពេលកិច្ចសន្យាផុតកំណត់ក្នុងខែមិថុនា ហើយផ្លាស់ទៅ Toronto នៅវ័យ ៣១ឆ្នាំ។
Insigne បានចំណាយពេលទាំងស្រុងនៃអាជីពអាជីពនៅ Napoli ដោយក្នុងរយៈពេល ៩ រដូវកាលកន្លះក្នុងនាមជាជាកីឡាករក្រុមធំ Insigne បង្ហាញខ្លួន ៤១៥ ប្រកួត និងទាត់បញ្ចូលទី ១១៤ គ្រាប់សម្រាប់ Napoli។
យោងតាមរបាយការណ៍របស់ Sky Italia បានរាយការណ៍ថា កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ការព្រមព្រៀងគ្នាហើយ ដោយ Insigne នឹងផ្ទេរមកកាន់សហរដ្ឋអាមេរិក នៅក្នុងខែមិថុនាខាងមុខ។ មិនតែប៉ុណ្ណោះ របាយការណ៍ដដែលនោះ បានរៀបរាប់លម្អិតទៀតថា Insigne នឹងផ្លាស់ទៅចូលរួមជាមួយ Toronto FC ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាកំណត់តា្រមួយ ដោយអាចទទួលបានប្រាក់ឈ្នួលប្រមាណ ១៣លានដុល្លារ បូករួមលក្ខខណ្ឌផ្សេង ៥ លានដុល្លារទៀត និងប្រាក់រង្វាន់ផងដែរ។
Insigne នៅសល់ត្រឹមតែ ៧ខែប៉ុណ្ណោះពីការបញ្ចប់រដូវកាល Serie A ដោយរកបាន ១៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើក។ ខ្សែបម្រើរូបនេះ ទាត់បញ្ចូលទីច្រើនជាង ៤គ្រាប់ និងបញ្ជូនបាល់ច្រើនជាង ៥ លើកនារដូវកាលនេះសម្រាប់ Napoli ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុង Serie A ទោះបីជាបង្ហាញខ្លួនតិចជាងរដូវកាលមុនក្ដី។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕