×

អ្នកចាត់ការ​ក្រុមម៉ាឡេស៊ី​លាលែង​ពី​តំណែង បន្ទាប់ពី​អ្នកចាត់ការ​ក្រុម​សិង្ហបុរី​ធ្វើរឿង​ដូចគ្នា ពេលចប់ AFF Cup

សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានប្រកាសថា លោក Tan Cheng Hoe បានលាលែងពីតំណែងអ្នកចាត់ការក្រុមជម្រើសជាតិហើយ បន្ទាប់ពីពួកគេ បរាជ័យក្នុងការប្រកួតជម្រុះតាមពូល ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ។

លោក Tan ដែលបានដឹកនាំក្រុមម៉ាឡេស៊ីតាំងពីឆ្នាំ២០១៨ បាននាំឱ្យពួកគេទទួលបានចំណាត់ថ្នាក់ជើងឯករង នៅឆ្នាំនោះ។

ក្រោយយកឈ្នះក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ ក្រុមម៉ាឡេស៊ី បានបរាជ័យក្រោមថ្វីជើងក្រុមវៀតណាមក្នុងលទ្ធផល ៣-០ និងចាញ់ក្រុមឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៤-១។

ការលាលែងពីតំណែងរបស់អ្នកចាត់ការក្រុមជម្រើសជាតិម៉ាឡេស៊ី បានកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកចាត់ការក្រុមជម្រើសជាតិសិង្ហបុរី ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 លោក Tatsuma Yoshida បានលាលែងពីការងារជាអ្នកចាត់ការក្រុមសិង្ហបុរី ដែលចាញ់ក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង