×

រកឃើញបេក្ខភាព ៣រូបចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ FIFA Puskas

FIFA បាន ប្រកាស អ្នក ចុងក្រោយទាំង៣ សម្រាប់ ពានរង្វាន់ FIFA Puskás Award។ រង្វាន់នេះ ត្រូវបានផ្តល់ទៅឱ្យកីឡាករដែលត្រូវបានវិនិច្ឆ័យថា បានស៊ុតបញ្ចូលទីប្រកបដោយសោភ័ណភាពបំផុត ដោយមិនគិតពីការប្រកួតដែលវាបានកើតឡើង និងភេទ ឬសញ្ជាតិរបស់កីឡាករនោះទេ។

កាលពីឆ្នាំ២០២០ កីឡាកររបស់ក្លិប Tottenham Hotspur Son Heung-min បានឈ្នះពានរង្វាន់នេះ។ ដំណើរការបោះឆ្នោតសម្រាប់គ្រាប់បាល់ទាំង១១ នៅក្នុងការប្រកួតបានបញ្ចប់នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ហើយបេក្ខជនចុងក្រោយចំនួន ៣ នាក់សម្រាប់ពានរង្វាន់ FIFA Puskás គឺ៖

-គ្រាប់បាល់របស់ Érik Lamela (ARG) – ការប្រកួត Arsenal ប៉ះ Tottenham Hotspur ក្របខណ្ឌ Premier League (១៤ មីនា ២០២១)
-គ្រាប់បាល់របស់ Patrik Schick (CZE) – ការប្រកួត សាធារណរដ្ឋឆេក ប៉ះ ស្កុតឡែន [យូរ៉ូ២០២០] (១៤ មិថុនា ២០២១)
-គ្រាប់បាល់របស់ Mehdi Taremi (IRN) – ការប្រកួត Chelsea FC ប៉ះ FC Porto [UEFA Champions League] (១៣ មេសា ២០២១)

អ្នកឈ្នះ នឹងត្រូវប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្នុងទីក្រុង Zurich ។កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង