ខ្សែការពារ Dani Alves បានបង្ហាញខ្លួនលេងឱ្យ Barcelona ឈ្នះក្នុងការប្រកួតពានរង្វាន់ Copa del Rey វគ្គ៣២ក្រុមទល់នឹងក្រុមមកពីលីគលំដាប់ទី៣ Linares Deportivo កាលពីយប់មិញ បន្ទាប់ពីចាកចេញពីក្លិបអស់រយៈពេល ៥ឆ្នាំ។
កីឡាករវ័យ៣៨ឆ្នាំ បានចុះកុងត្រាជាមួយ Barcelona តាំងពីខែវិច្ឆិកា ប៉ុន្តែត្រូវរង់ចាំរហូតដល់ខែមករានេះ ទើបអាចចុះឈ្មោះពេញសិទ្ធិអាចចូលលេងបាន។ Alves ចាកចេញពីកីឡដ្ឋាន Nou Camp កាលឆ្នាំ២០១៦ បន្ទាប់ពីឈ្នះពាន La Liga ៦ដង និង UEFA Champions League ៣ដង។ កីឡាកររូបនេះ បានជាប់កំណត់ត្រាជាកីឡាករឈ្នះពានរង្វាន់ច្រើនជាងគេបំផុត សរុបដល់ទៅ ៤៣ពាន ក្នុងនោះក៏ធ្លាប់ឈ្នះពានលីគជាមួយ Juventus និង PSG រួមទាំងឈ្នះពាន Copa America ២ដងជាមួយជម្រើសជាតិប្រេស៊ីលទៀតផង។
ក្នុងការប្រកួតនាទីលាន Linarejos នេះ ក្រុមម្ចាស់ផ្ទះបាននាំមុខ ១-០ មុនក្នុងនាទី១៩នៃវគ្គទី១ ដោយកីឡាករ Hugo Diaz ជាអ្នកតែតបញ្ចូលទី។
ទោះយ៉ាងណា នៅក្នុងវគ្គទី២ ក្រុមរបស់លោក Xavi បានធ្វើការវាយបកតាមស្មើដោយកីឡាករ Ousmane Dembele នៅនាទី៦៣។ រំលងពីនោះ ៦នាទី ពោលគឺនាទី៦៩ កីឡាករ Ferran Jutgla បានរកគ្រាប់បាល់ពីសំណាញ់ទីក្រុម Linares Deportivo ១គ្រាប់ទៀត ដើម្បីផ្តល់ការនាំមុខដល់ក្រុមអ្នកមានបុណ្យ។ នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីទៀតនោះទេពីសំណាក់ក្រុមទាំងសងខាង គឺលទ្ធផល Barcelona ២ Linares Deportivo ០ បន្តដល់ចប់ការប្រកួត។
សម្រាប់ជ័យជម្នះនេះ ក្រុម Barcelona ត្រូវបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយការផ្គូផ្គងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមករា ខាងមុខនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕