×

Messi ធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញ បន្ទាប់ពីការធ្វើតេស្ដ អវិជ្ជមានកូវីដ១៩

Lionel Messi បានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ បន្ទាប់ពីការធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃអង្គារ។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ អំឡុងពេលកំពុងវិស្សមកាលនៅប្រទេសអាហ្សង់ទីន ដែលជាប្រទេសកំណើតរបស់គាត់ ហើយត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ។ ការធ្វើតេស្តវិជ្ជមាន បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ហើយត្រូវបានបញ្ជាក់ដោយក្លិប Paris Saint-Germain នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារ លទ្ធផលបានបង្ហាញពីភាពអវិជ្ជមានកូវីដ១៩ ដែលអនុញ្ញាតឱ្យ Messi និងក្រុមគ្រួសាររបស់គាត់ ចាកចេញពីការនៅដាច់ដោយឡែក នៅ Funes Hills និងធ្វើដំណើរត្រឡប់ទៅប្រទេសបារាំង តាមយន្តហោះឯកជនរបស់គាត់។ Messi ត្រូវ បាន ប្រទះឃើញនៅព្រលានយន្តហោះ Rosario នៅពេលព្រឹកព្រលឹម។

Messi នឹងត្រូវបានវាយតម្លៃដោយក្រុមគ្រូពេទ្យរបស់ក្លិប នៅពេលគាត់ត្រឡប់ទៅទីក្រុងប៉ារីសវិញ។ PSG នឹងប្រកួតនៅក្រៅទឹកដីទល់នឹងក្រុម Lyon ក្នុងក្របខណ្ឌ Ligue 1 នៅថ្ងៃអាទិត្យ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង