×

ប្រធានក្លិប Barcelona ជឿជាក់​ថាអាចនាំយក Erling Haaland មកបាន

ប្រធានក្លិប Barcelona លោក Joan Laporta ជឿជាក់ថា ក្លិបរបស់គាត់នឹងអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland នៅរដូវក្តៅ។

 

កីឡាករអន្តរជាតិន័រវេស គឺជាអាទិភាពចម្បងរបស់លោក Laporta ហើយគាត់បានទទូចថាក្រុមអ្នកមានបុណ្យ នឹងមានថវិកានៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ បើទោះបីជាជំពាក់បំណុលចំនួន ១,៤ ពាន់លានក៏ដោយ។ Barcelona រកវិធីបើកប្រាក់ឈ្នួលឱ្យ Haaland និង ថវិកា ៧៥លានអឺរ៉ូសម្រាប់ទិញផ្ដាច់។

 

ក្រៅពីក្លិបនៅអេស្ប៉ាញ Manchester City នៅក្របខណ្ឌ Premier League ត្រូវបានគេនិយាយថាជាគូប្រកួតប្រជែងដ៏សំខាន់របស់ Barcelona ខណៈដែល Manchester United និង Paris Saint-Germain ក៏កំពុងតាមដានស្ថានការណ៍ផងដែរ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង