×

បច្ចុប្បន្នភាពការដោះដូរកីឡាករនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជាមុនពេលការប្រកួតចាប់ផ្តើមឡើងវិញនៅចុងជើងទី១

ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានសម្រេចផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌរវាងក្លិប និងក្លិប។

ចំណែកឯ ក្លិបណាហ្គាវើលដ៍បន្តកិច្ចសន្យាជាមួយកីឡាករ៤រូប មានអ្នកចាំទី សាន ឧសភា, ខ្សែការពារ រៀម ស៊ឹង, ខ្សែការពារ យ៉េត ចិត្រា និងខ្សែបម្រើ សុះ ស៊ូហាណា។ក្លិបបាល់ទាត់បឹងកេត ៖ អរគុណដល់កីឡាករ Marko Rajkovic ក្នុងការរួមចំណែកជាមួយពួកយើងតាំងពីដើមរដូវកាលមក ក្លិបសូមជូនពរឲ្យអ្នកជោគជ័យក្នុងអាជីពនាពេលខាងមុខ។ ក្លិបបាល់ទាត់បឹងកេត បានព្រមព្រៀងក្នុងការផ្ទេរកីឡាករ ទេស សម្បត្តិ ទៅកាន់ក្លិបថ្មី (ក្លិបបាល់ទាត់វិសាខា) ក្លិបបាល់ទាត់បឹងកេតសូមថ្លែងអំណរគុណក្នុងការរួមចំណែកជាមួយពួកយើងកន្លងមក និង សូមជូនពរឲ្យទទួលបានជោគជ័យ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ៖ កីឡាករ និងបុគ្គលិកទាំងអស់នៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមថ្លែងអំណរគុណដល់ Thiago de Jesus និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អនៅពេលដែលពួកយើងនិយាយពាក្យលាទៅកាន់ខ្សែបម្រើរសញ្ជាតិប្រេស៊ីលរបស់យើង។ក្លិបបាល់ទាត់វិសាខា ៖ ពួកយើងទាំងអស់គ្នា សូមអរគុណកីឡាករ Mustafa Zazai សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។ តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរ ZAZAI ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត។ ខណៈពេលដែល កីឡាករ ងយ ស្រ៊ីន និងកីឡាករ ផុន តៃនិញ ទៅក្លិបបាល់ទាត់ខេត្តព្រៃវែង និងក្លិបអគ្គិសនីកម្ពុជា ក្រោមលក្ខខណ្ឌខ្ចីជើង៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង