×

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងកោតសរសើរក្រុមហ៊ុន CBS ដែលតែងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន CBS (CNC CTN និង MYTV) ដែលបាន
បង្កើតឱ្យមានកម្មវិធីប្រដាល់គុនខ្មែរឡើងដែលបានជួយលើកស្ទួយវិស័យកីឡា និងកីឡាករ
ឱ្យកាន់តែរីកចម្រើន។

 

ថ្លែងក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន CBS ជាមួយនឹង សហព័ន្ធប្រដាល់គុនខ្មែរលើការបើក
ការប្រកួតប្រដាល់ CBS គុនខ្មែរជាផ្លូវការ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង
ព័ត៌មានបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន CBS ដែលបាន
បង្កើតឱ្យមានកម្មវិធីប្រដាល់គុនខ្មែរឡើង ដែលបានជួយលើកស្ទួយវិស័យកីឡា និងកីឡាករ
ឱ្យកាន់តែរីកចម្រើន ខណៈបច្ចុប្បន្នការប្រដាល់គុនខ្មែរក៏កំពុងមានការរីកចម្រើនជាលំដាប់។

ថ្លែងក្នុងឱកាសនេះដែរ លោក Rajveer Singh នាយកប្រតិបត្តិក្រុមហ៊ុន CBS បានថ្លែងថា កីឡាគុនខ្មែរបានបង្កភាពសប្បាយរីករាយដល់អ្នកទស្សនារាប់លាននាក់នៅពាសពេញ
ប្រទេស តាមការផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ ហើយកីឡាគុនខ្មែរលែងមានអ្វីអាថ៌កំបាំងទៀតហើយ
ដែលត្រូវទទួលស្គាល់យ៉ាង ទូលំទូលាយថាជាកីឡាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា CBS គុនខ្មែរ ជាកម្មវិធីប្រកួតគុនខ្មែរថ្មីមួយទៀត និងអាចនិយាយបានថាជាកម្មវិធីដំបូង
គេ ដែលរៀបចំតាមរូបមន្តប្លែក និងពុំដែលមានការប្រកួតបែបនេះនៅកម្ពុជាពីមុនមកឡើយ។ ចំពោះកីឡា
ករដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ គឺប្រភេទទម្ងន់៥៧ គីឡូក្រាម ចំនួន៨នាក់ និងប្រភេទទម្ងន់៥៤ គីឡូក្រាម ចំនួន៨នាក់ ហើយពួកគេជាក្រុមអ្នកប្រដាល់កម្រិត (ខ) ត្រូវប្រកួតជម្រុះតាមរូប
មន្តសន្សំពិន្ទុទៅដណ្តើមខ្សែក្រវាត់ និងទឹកប្រាក់៥,០០០ដុល្លារ ហើយ CBS គុនខ្មែរនឹងធ្វើការប្រកួត២គូ រៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩យប់ និងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍CTN
ខណៈការបើកឆាកប្រកួតលើកដំបូងនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង