×

សំណួរ និងចម្លើយ ទាក់ទងនឹងកម្មវិធី “CBS គុនខ្មែរ” ដែលលោកអ្នកគួរដឹង

១. តើមានកីឡាករប៉ុន្មាននាក់ចូលរួមប្រកួត?

ចម្លើយ៖ កីឡាករដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ គឺប្រភេទទម្ងន់ ៥៧គ.ក ចំនួន ៨នាក់ និងប្រភេទទម្ងន់ ៥៤ គ.ក ចំនួន ៨នាក់។

២. រូបមន្តប្រកួត?

ចម្លើយ៖ ការប្រកួត ធ្វើឡើងតាមរូបមន្តសន្សំពិន្ទុដោយចែកជាពីរពូល សម្រាប់៥៧គ.ក និង ពីរពូល សម្រាប់៥៤គ.ក យកលេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងទៅវគ្គបន្ត ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ និងទឹកប្រាក់រង្វាន់។

កីឡាករម្នាក់ៗក្នុងប្រភេទទម្ងន់ផ្សេងគ្នា២រូប អាចចាប់ដៃគូគ្នាធ្វើជាក្រុមមួយ ប្រកួតចំនួន ៣ប្រកួតក្នុងពូលរៀងៗខ្លួន។ ពិន្ទុ (ឈ្នះ ឬចាញ់) ពីគណៈចៅក្រមក្នុងការប្រកួតវគ្គចែកពូលនោះ ត្រូវយកមកគណនារៀងៗខ្លួនរួច បូកបញ្ចូលគ្នាទាំង២នាក់។

៣. ចំនួនក្រុម និងឈ្មោះកីឡាករ?

ចម្លើយ៖ មាន ៨ក្រុម
-ក្រុមទី១ “នាគរាជ និរតី” តំណាងដោយកីឡាករ រឿង ឌីណា (៥៤គ.ក) និង សូត្រ សុខឃីម (៥៧គ.ក) បង្វឹកដោយលោក រឿង សោភ័ណ្ឌ
-ក្រុមទី២ “ឆ្លាមស ឦសាន” តំណាងដោយកីឡាករ ផាន់ ខាំតៃ (៥៤គ.ក) និង ប៉ែនកាក់ ចៅចិត្ត (៥៧គ.ក) បង្វឹកដោយលោក ឡោ សំណាង
-ក្រុមទី៣ “ចចក បស្ចឹម” តំណាងដោយកីឡាករ ទេព ឧត្តម (៥៤គ.ក) និង ថា សារុន (៥៧គ.ក) បង្វឹកដោយលោក លួន សុខេង
-ក្រុមទី៤ “ទន្សោង ទក្សិណ” តំណាងដោយកីឡាករ ប៊ន ពន្លឹក (៥៤គ.ក) និង ឡុង អាឆើ ត (៥៧គ.ក) បង្វឹកដោយលោក រិគី
-ក្រុមទី៥ “កញ្ជ្រោង បូព៌ា” តំណាងដោយកីឡាករ ម៉ន វណ្ណនី (៥៤គ.ក) និង អេរ៉ាវ៉ាន់ ចាន់រាជ (៥៧គ.ក) បង្វឹកដោយលោក សរ សី
-ក្រុមទី៦ “ឥន្ទ្រី អាគ្នេយ៍” តំណាងដោយកីឡាករ គឿម សុវណ្ណង៉ា (៥៤គ.ក) និង សូដា សូសែន (៥៧គ.ក) បង្វឹកដោយលោក ជ័យ ស៊ីណេត
-ក្រុមទី៧ “ខ្យាដំរី ឧត្តរ” តំណាងដោយកីឡាករ ផល ស៊ីឡុង (៥៤គ.ក) និង ធន់ ស៊ីហុង (៥៧គ.ក) បង្វឹកដោយលោក ឈុត ឈុនលី
-ក្រុមទី៨ “ខ្លាធំ ពាយ័ព្យ” តំណាងដោយកីឡាករ អេលីត ផានិត (៥៤គ.ក) និង ស៊ីន ថៃសាន់ (៥៧គ.ក) បង្វឹកដោយលោក ពេជ្រ អារុណ

៤. តើ CBS គុនខ្មែរ មានទឹកប្រាក់រង្វាន់ចំនួនប៉ុន្មាន?

ចម្លើយ៖ ប្រាក់រង្វាន់ ៥.០០០ដុល្លារ។

៥. តើសប្ដាហ៍ទី១ប្រកួតប៉ុន្មានគូ នៅថ្ងៃណា?

ចម្លើយ៖ សប្ដាហ៍ទី១ ប្រកួតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដោយកីឡាករ ឡុង អាឆើត ប៉ះ ប៉ែនកាក់ ចៅចិត្រ និង កីឡាករ ភាន់ ខាំតៃ ប៉ះ ប៊ន ពន្លឹក ។

៦. ផ្សាយនៅប៉ុស្តិ៍ណា?

ចម្លើយ៖ CTN

៧. វេលាផ្សាយ?

ចម្លើយ៖ ចាប់ពីម៉ោង ៧-៩យប់ រៀងរាល់ថ្ងៃសុក្រ។

៨. តើ CBS គុនខ្មែរ មានផ្សាយនៅលើហ្វេសប៊ុកដែរ ឬទេ?

ចម្លើយ៖ ផ្សាយលើហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer”។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង