×

ជក់ចិត្តថ្មីប្លែក! “CBS គុនខ្មែរ” នឹងចាក់ផ្សាយជាលើកដំបូង នៅថ្ងៃសុក្រ ទី១៨ខែកុម្ភៈ សប្ដាហ៍នេះ!

ភ្នំពេញ៖ ទស្សនិកជនអ្នកស្នេហាវិស័យប្រដាល់ ច្បាស់ជាកំពុងអន្ទះសាចង់ទស្សនាកម្មវិធី “CBS គុនខ្មែរ” ហើយមែនទេ? មិនឱ្យរង់ចាំយូរទៀតឡើយ សប្ដាហ៍នេះ គឺជាសប្ដាហ៍ទីមួយនៃការបើកទំព័រកម្មវិធីដ៏ប្លែកមិនធ្លាប់មាន ដែលលោកអ្នក នឹងបានឃើញពី សមាសភាពកីឡាករ និងគ្រូកិត្តិយល នៃក្រុមទាំង៤ ប្រចាំពូល A ចំនួន ១២ រូប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរមួយចំនួនទៀតផងដែរ។

សម្រាប់សប្ដាហ៍ទីមួយនេះ លោកអ្នកនឹងជួបជាមួយ៖ ក្រុម “នាគរាជ និរតី” តំណាងដោយកីឡាករ រឿង ឌីណា និង សូត្រ សុខឃីម បង្វឹកដោយលោក រឿង សោភ័ណ្ឌ, ក្រុម “ឆ្លាមស ឦសាន” តំណាងដោយកីឡាករ ផាន់ ខាំតៃ និង ប៉ែនកាក់ ចៅចិត្ត បង្វឹកដោយលោក ឡោ សំណាង, ក្រុម “ចចក បស្ចឹម” តំណាងដោយកីឡាករ ទេព ឧត្តម និង ថា សារុន បង្វឹកដោយលោក លួន សុខេង និង ក្រុម “ទន្សោង ទក្សិណ” តំណាងដោយកីឡាករ ប៊ន ពន្លឹក និង ឡុង អាឆើត បង្វឹកដោយលោក រិគី។

 

ពួកគេ នឹងឡើងមកជជែកពិភាក្សាជាមួយនឹងពិធីករ-ពិធីការិនីដ៏សំខាន់ទាំងបួនរូបរបស់យើង រួមមាន៖ លោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ ដែលសុទ្ធតែមានបទពិសោធច្រើនឆ្នាំលើវិស័យប្រដាល់។ ចាំមើលថាតើពួកគេ នឹងមានអ្វីដែលត្រូវប្រាប់ទៅកាន់ពិធីករ-ពិធីការិនីរបស់យើង និងគូប្រកួតរបស់ពួកគេ?

បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាកម្មវិធី CBS គុនខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង