×

ប៉ែនកាក់ ចៅចិត្ត ចេញប្រកួតដំបូងភ័យពេក វាយគូប្រកួតរហូតដល់សន្លប់

 

ពិតជាមិនធម្មតា! កីឡាករ ប៉ែនកាក់ ចៅចិត្ត ដែលជាបេក្ខភាពមួយរូប នៃកម្មវិធី CBS គុនខ្មែរ បានបង្ហើបថា កាលចេញប្រកួតដំបូង ខ្លួនមានអារម្មណ៍ថាភ័យអរៗ ប៉ុន្តែអារម្មណ៍នេះ មិនបានធ្វើឱ្យខ្លួនខ្លាចរអាចំពោះគូប្រកួតនោះទេ ផ្ទុយទៅវិញ ខ្លួនថែមទាំងបានវាយគូប្រកួតឱ្យសន្លប់ទៀតផង។

ក្នុងកម្មវិធី CBS គុនខ្មែរ ដែលជាសប្ដាហ៍ដំបូង នៃការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កាលពីយប់ថ្ងៃសុក្រកន្លងទៅ លោក ស៊ីថូ ណាថាន់ បានសួរដូច្នេះថា៖ “កាលចូលប្រកួតទី១ ឈ្នះសន្លប់ហ្មង?” ប៉ែនកាក់ ចៅចិត្ត ដែលតំណាងឱ្យក្រុម ‘ឆ្លាមស ឦសាន’ មិនបង្អង់យូរក៏តបវិញថា៖ “បាទ! [ប្រកួតដំបូង] ភ័យអរៗ វាយ [គូប្រកួត] សន្លប់ទឹកទី៤” ។

សូមជម្រាបថា ប៉ែនកាក់ ចៅចិត្ត មកពីក្រុម ‘ឆ្លាមស ឦសាន’ នឹងត្រូវជួបជាមួយ ឡុង អាឆើត មកពីក្រុម ‘ទន្សោង ទក្សិណ’ ក្នុងប្រភេទទម្ងន់ ៥៧ គ.ក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

ចំណែកមួយគូទៀត ផាន់ ខាំតៃ តំណាងឱ្យក្រុម ‘ឆ្លាមស ឦសាន’ ប៉ះ ប៊ន ពន្លឹក តំណាងឱ្យក្រុម ‘ទន្សោង ទក្សិណ’ សម្រាប់ប្រភេទទម្ងន់ ៥៤ គ.ក ដែលការប្រកួតធ្វើឡើងនៅថ្ងៃជាមួយគ្នា។

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូនៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង