×

CBS គុនខ្មែរ៖ ប៊ន ពន្លឹក Vs ផាន់ ខាំតៃ និង ឡុង អាឆើត Vs ប៉ែន កាក់ចៅចិត្រ តើនរណានឹងឈ្នះនៅថ្ងៃសុក្រសប្ដាហ៍នេះ?

ទីបំផុត ការប្រកួតកម្មវិធី CBS គុនខ្មែរ នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ ស្របពេលដែលកីឡាករនីមួយៗ បានប្ដេជ្ញាចិត្តនឹងយកឈ្នះគូប្រកួតរៀងៗខ្លួន ដើម្បីធ្វើការសន្សំពិន្ទុ ឈានទៅរកប្រាក់រង្វាន់ ៥០០០ ដុល្លារ និងក្លាយជាម្ចាស់ខ្សែក្រវាត់។

សប្ដាហ៍នេះ កីឡាករ ប៊ន ពន្លឹក មកពីក្រុមទន្សោង ទក្សិណ ត្រូវជួប ផាន់ ខាំតៃ មកពីក្រុមឆ្លាមស ឦសាន សម្រាប់ការប្រកួតប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ ចំណែក ១គូទៀត កីឡាករ ឡុង អាឆើត នៃក្រុមទន្សោង ទក្សិណ ប៉ះ ប៉ែន កាក់ចៅចិត្ត នៃក្រុម ឆ្លាមស ឦសាន សម្រាប់ការប្រកួតប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ តើក្រុមណា អាចរកពិន្ទុនាំមុខគេក្នុងសប្ដាហ៍ដំបូងនេះ? សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!

 

ចង់ដឹងពីការប្ដេជ្ញាចិត្តរបស់កីឡាករទាំង៤រូប សូមទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង