×

CBS គុនខ្មែរ ប្រកួតសប្ដាហ៍ទី១៖ បង្ហាញពិន្ទុរបស់កីឡាករក្រុមទន្សោង ទក្សិណ និងក្រុមឆ្លាមស ឦសាន

ក្រុមទន្សោង ទក្សិណ របស់លោកគ្រូ ផុន ផាន់ណា បានស្វែងរកជ័យជម្នះទាំង២គូ ក្នុងសប្ដាហ៍ដំបូងនៃការប្រកួតកម្មវិធី CBS គុនខ្មែរ បន្ទាប់ពីបានយកឈ្នះលើក្រុម ឆ្លាមស ឦសាន របស់លោកគ្រូ ឡោ សំណាង។

កីឡាករ ប៊ន ពន្លឹក នៃក្រុម ទន្សោង ទក្សិណ បានយកឈ្នះលើ ផាន់ ខាំតៃ នៃក្រុម ឆ្លាមស ឦសាន ក្នុងប្រភេទទម្ងន់ ៥៤គ.ក ដោយលទ្ធផល ៣-២ (ចៅក្រមទីមួយ ៩៧-៩៨, ចៅក្រមទីពីរ ៩៨-៩៧, ចៅក្រមទីបី ៩៦-៩៩, ចៅក្រមទីបួន ៩៨-៩៧ និង ចៅក្រមទីប្រាំ ៩៨-៩៧)។

កីឡាករ ឡុង អាឆើត នៃក្រុម ទន្សោង ទក្សិណ បានយកឈ្នះលើ ប៉ែន កាក់ចៅចិត្រ នៃក្រុម ឆ្លាមស ឦសាន ក្នុងប្រភេទទម្ងន់ ៥៧គ.ក ដោយលទ្ធផល ៤-១ (ចៅក្រមទីមួយ ៩៨-៩៧, ចៅក្រមទីពីរ ៩៨-៩៧, ចៅក្រមទីបី ៩៩-៩៦, ចៅក្រមទីបួន ៩៧-៩៨ និង ចៅក្រមទីប្រាំ ៩៨-៩៧)។

យោងតាមរូបមន្តរបស់ CBS គុនខ្មែរ អ្នកឈ្នះទទួលបាន ៣ពិន្ទុ រីឯអ្នកចាញ់បាន ១ពិន្ទុ ដូច្នេះ កីឡាករ ប៊ន ពន្លឹក ទទួលបាន ៣ពិន្ទុ កីឡាករ ឡុង អាឆើត ទទួលបាន ៣ពិន្ទុ កីឡាករ ផាន់ ខាំតៃ ទទួលបាន ១ពិន្ទុ និង កីឡាករ ប៉ែន កាក់ចៅចិត្រ ទទួលបាន ១ពិន្ទុ។

សរុបមកសប្ដាហ៍ដំបូង ក្រុមទន្សោង ទក្សិណ ទទួលបាន ៦ពិន្ទុ និងក្រុមឆ្លាមស ឦសាន ទទួលបាន ២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង