នៅថ្ងៃសុក្រសប្ដាហ៍នេះ លោកអ្នកនឹងបានទស្សនាការប្រកួតរវាងក្រុម កញ្ជ្រោង បូព៌ា និង ក្រុម ខ្លាធំ ពាយ័ព្យ ដែលកីឡាករតំណាងក្រុមនីមួយ ប្ដេជ្ញាយកជ័យជម្នះជូនក្រុម ដើម្បីឈានទៅរកខ្សែក្រវាត់ និងប្រាក់រង្វាន់ ៥ពាន់ដុល្លារ។
ក្រុមកញ្ជ្រោងបូព៌ា តំណាងដោយកីឡាករ ម៉ន វណ្ណី (៥៤គីឡូក្រាម) និង អេរ៉ាវ៉ាន់ ចាន់រាជ (៥៧គីឡូក្រាម) នឹងតតាំងជាមួយក្រុមខ្លាធំពាយ័ព្យ តំណាងដោយកីឡាករ អេលីត ផានិត (៥៤គីឡូក្រាម) និង ស៊ីន ថៃសាន់ (៥៧គីឡូក្រាម)។
តើក្រុមណា នឹងរកបានពិន្ទុច្រើនជាងគេក្នុងសប្ដាហ៍ទី២នេះ? ហើយកីឡាកររូបណា នឹងអាចទទួលបានពិន្ទុច្រើនជាងគេ ពីចៅក្រមទាំង៥រូប ដើម្បីសន្សំយកទៅដណ្ដើមប្រាក់រង្វាន់ ៥ពាន់ដុល្លារ?
CBS គុនខ្មែរ នឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង ផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧យប់ដល់ ៩យប់។ កម្មវិធីថ្មីនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ចង់ដឹងថា កីឡាករទាំងអស់របស់ក្រុមទាំងពីរ បានបេ្ដជ្ញាអ្វីខ្លះ? តោះទៅទស្សនាវីដេអូដូចខាងក្រោម៖