
ការប្រកួតសប្ដាហ៍ទី២ កម្មវិធី CBS គុនខ្មែរ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ពិសេសគូទី១ ប្រិយមិត្តបានសរសើរមិនដាច់ពីមាត់ថាល្អមើល បន្ទាប់ពីគូនេះលេងកែងជាច្រើន ធ្វើឱ្យការទស្សនាកាន់តែជក់ចិត្តមួយកម្រិតទៀត។

ជាលទ្ធផលការប្រកួតក្នុងប្រភេទ ៥៤គីឡូក្រាមនេះ កីឡាករ ម៉ន វណ្ណី បានយកឈ្នះលើ អេលីត ផានិត។
ចំណែកគូទី២វិញ កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា បានយកឈ្នះ ស៊ីន ថៃសាន់ មកពីក្រុមខ្លាធំពាយ័ព្យ ក្នុងប្រភេទ ៥៧គីឡូក្រាម។

យោងតាមរូបមន្តរបស់ CBS គុនខ្មែរ អ្នកឈ្នះទទួលបាន ៣ពិន្ទុ រីឯអ្នកចាញ់បាន ១ពិន្ទុ។ ដូច្នេះ កីឡាករ ម៉ន វណ្ណី ទទួលបាន ៣ពិន្ទុ, កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ទទួលបាន ៣ពិន្ទុ, កីឡាករ អេលីត ផានិត ទទួលបាន ១ពិន្ទុ និងកីឡាករ ស៊ីន ថៃសាន់ ទទួលបាន ១ពិន្ទុ។
សរុបមក សប្ដាហ៍ទី២ ក្រុមកញ្ជ្រោងបូព៌ាបង្វឹកដោយលោកគ្រូ សរ សី ទទួលបាន ៦ពិន្ទុ ខណៈក្រុមខ្លាធំពាយ័ព្យរបស់លោកគ្រូ ពេជ្រ អារុណ ទទួលបាន ២ពិន្ទុ។

ទស្សនាការប្រកួតឡើងវិញ៖
តារាងពិន្ទុសប្ដាហ៍ទី១៖
