×

យប់នេះ នៅ CBS គុនខ្មែរ សាធារណជនអាចចូលទស្សនាផ្ទាល់ការប្រកួតរវាងក្រុមនាគរាជនិរតី Vs ចចកបស្ចិម នៅ CTN ដោយសេរី

ចង់ឃើញសង្វៀន និងការរៀបចំដ៏ល្អឥតខ្ចោះនៃកម្មវិធី CBS គុនខ្មែរ ដែរ ឬទេ? នៅរាត្រីនេះ ទស្សនិកជន នឹងអាចចូលទស្សនាការប្រកួត CBS គុនខ្មែរ បានដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង ៧យប់ដល់ ៩យប់ នៅស្ថានីយទូរទស្សន៍ CTN ។

 

តម្រូវការសាមញ្ញៗ គឺ ប្រិយមិត្ត គ្រាន់តែមានបណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩ សម្រាប់បង្ហាញដល់ក្រុមការងារ និងអនុវត្តតាមការណែនាំរបស់ CBS ដែលតម្រូវដោយក្រសួងសុខាភិបាល នោះលោកអ្នកនឹងអាចចូលទស្សនាការប្រកួតដ៏ជក់ចិត្តនេះបានយ៉ាងងាយស្រួល នៅក្នុងស្ទូឌីយោប្រកបដោយផាសុកភាពរបស់ CBS ។ សូមបញ្ជាក់ថា ចំនួនកៅអីចូលរួមដោយផ្ទាល់ មានកំណត់។

 

សម្រាប់ប្រិយមិត្តដែលមិនអាចមកទស្សានាផ្ទាល់ ក៏អាចទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ផងដែរ។

 

យប់នេះ CBS គុនខ្មែរ នឹងមានចំនួន ២គូ ដែលជាការប៉ះគ្នារវាងក្រុម នាគរាជ នីរតី Vs ក្រុម ចចក បស្ចិម ។ ក្នុងនោះ រឿង ឌីណា Vs ទេព ឧត្តម ក្នុងប្រភេទ ៥៤គីឡូក្រាម និង ឯម សីហា Vs ថា សារុន ក្នុងប្រភេទ ៥៧គីឡូក្រាម។

 

CBS គុនខ្មែរ ការប្រកួតសប្ដាហ៍ទី៣ នឹងផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង