យោងតាមលោក Fabrizio Romano ដែលជាអ្នកកាសែតជនជាតិអ៊ីតាលីដ៏ល្បីល្បាញដែលមានជំនាញខាងសារព័ត៌មានផ្នែក ការដោះដូរកីឡាករបាល់ទាត់នៅទ្វីបអ៊ឺរ៉ុប បានឱ្យដឹងថា ភ្នាក់ងាររបស់ Cristiano Ronaldo គឺលោក Jorge Mendes កំពុងស្ថិតនៅទីក្រុងតូរីណូ។ គាត់កំពុងស្វែងរកជម្រើសសម្រាប់ Ronaldo ខណៈពេលដែលក្លិប PSG មិនចាប់អារម្មណ៍ឡើយនៅគ្រានេះ។
លោក Jorge Mendes បានទៅទាក់ទងនឹងក្លឹប Manchester City ដើម្បីចុះហត្ថលេខា ជាមួយ Cristiano Ronaldo ប៉ុន្តែនៅតែមិនមានការដេញថ្លៃផ្លូវការនៅឡើយ។ ក្លិប Juventus ចង់បាន៣០ លានផោន សម្រាប់ Cristiano Ronaldo ចំណែកឯ Man City មិនមានចេតនាបង់ថ្លៃណាមួយឡើយ ហើយលោក Pep Guardiola ចង់ទុកកីឡាករ Gabriel Jesus ឱ្យនៅបន្ដទៀត។
ប្រធានក្លិប Real Madrid លោក Florentino Perez បានប្រតិកម្មចំពោះការឆ្លើយតបរបស់ Paris Saint-Germain ចំពោះការដេញថ្លៃ Mbappé ដោយថ្លែងថា “ពួកគេ [PSG] បានឆ្លើយរួចហើយហើយក្នុងឥរិយាបថមិនសមរម្យ”។
នាយកកីឡាករក្លិប PSG លោក Leonardo Araújo ជាថ្មីម្តងទៀតទៅកាន់សារព័ត៌មាន L’Équipé៖ “តើខ្ញុំច្បាស់ថា Kylian Mbappé នឹងមិនបន្តទៀតទេឬយ៉ាងណា? ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងណាទេ យើងបានធ្វើការពេញមួយរដូវក្តៅដើម្បីបង្ហាញក្រុមកំពូលរបស់យើងទៅ Mbappé។ គាត់គ្រាន់តែសន្យាថា គាត់នឹងមិនទៅដោយមិនមានតម្លៃដោះដូរឡើយ ហើយវាគឺជាការពិត” ។
លោក Leonardo Araújo បានបន្ថែមទៀតថា “ Kylian Mbappé ចង់ចូលរួមជាមួយ Real Madrid ហើយយើងនឹងមិនរារាំងគាត់ឡើយ។ យើងបាននិយាយថាទេ ចំពោះការផ្តល់ជូនដំបូងនូវតម្លៃនៃការដេញថ្លៃរបស់ក្លិប Real Madrid ប៉ុន្តែប្រសិនបើលក្ខខណ្ឌរបស់យើងត្រូវបានបំពេញយើងនឹងជជែកគ្នាបន្ដទៀត”។