ទោះបីជានៅសល់ ១ប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុក្ដី ក៏យើងបានរកឃើញកីឡាករ ៣នាក់ក្នុងពូល A ដែលបានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សង្វៀន CBS គុនខ្មែរហើយ។
កីឡាករទាំង៣រូប រួមមាន ប៊ន ពន្លឹក (ក្រុមទន្សោងទក្សិណ) ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម, ព្រមទាំង ឡុង អាឆើត (ក្រុមទន្សោងទក្សិណ) និង ថា សារុន (ក្រុមចចកបស្ចឹម) ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។
កីឡាករទាំង៣រូប បានឈ្នះ ២ប្រកួតក្នុងចំណោម ៣ប្រកួត មាន ៦ពិន្ទុ នៃវគ្គសន្សំពិន្ទុ សង្វៀន CBS គុនខ្មែរ ដើម្បីធានាកៅអីមួយនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឈានទៅដណ្ដើមខ្សែក្រវាត់។
សូមជម្រាបថា កីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២ មកពីពូល A និងមកពីពូល B នឹងត្រូវប្រកួតខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
CBS គុនខ្មែរ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” រៀងរាលថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់៩យប់។ ប្រិយមិត្ត ក៏អាចចូលរួមទស្សនាផ្ទាល់នៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ដោយសេរី បានផងដែរ៕