pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

បង្ហាញលទ្ធផលរបស់ការប្រកួតសង្វៀន CBS គុនខ្មែរ សប្ដាហ៍ទី៨

ទីបំផុតការប្រកួតជុំទីពីរ វគ្គសន្សំពិន្ទុសង្វៀន CBS គុនខ្មែរ បានបញ្ចប់កាលពីសប្ដាហ៍មុន ជាមួយនឹងការប្រកួតដ៏ជក់ចិត្ត រវាងក្រុមខ្លាធំពាយ័ព្យ ដែលបង្វឹកដោយលោកគ្រូ ពេជ្រ អារុណ និងក្រុមឥន្ទ្រីអាគ្នេយ៍ ដែលបង្វឹកដោយលោកគ្រូ ជ័យ ស៊ីណេត។

 

ប្រកួតក្នុងប្រភេទ ៥៤គីឡូក្រាម កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ បានបន្តដណ្ដើមបានជ័យជម្នះពីគូប្រកួត ក្រោយពីបានផ្ដួល អេលីត ផានិត នៃក្រុមខ្លាធំពាយ័ព្យ ដោយការសម្រេចជាឯកច្ឆន្ទរបស់ចៅក្រមទាំង៥រូប ដោយចៅក្រមទីមួយផ្ដល់ពិន្ទុ ៩៨ ទល់ ៩៦, ចៅក្រមទីពីរ ១០០ ទល់ ៩៥, ចៅក្រមទីបី ១០០ ទល់ ៩៤, ចៅក្រមទីបួន ៩៩ ទល់ ៩៥ និង ចៅក្រមទីប្រាំ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦ ។

 

នេះជាជ័យជម្នះលើកទី២ សម្រាប់ សូដា សូសែន បន្ទាប់ពីផ្ដួលគូប្រកួតឱ្យសន្លប់កាលពីប្រកួតជុំទីមួយ វគ្គសន្សំពិន្ទុកន្លងទៅ។ ចំណែក អេលីត ផានិត មិនទាន់រកឃើញជ័យជម្នះនៅឡើយទេ បន្ទាប់ពីបរាជ័យកាលពីជុំទីមួយផងដែរ។

 

រីឯការប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម សមាជិកនៃក្រុមឥន្ទ្រីអាគ្នេយ៍ នៅតែធ្វើបានល្អដដែល បន្ទាប់ពីកីឡាករ គឿម សុវណ្ណង៉ា បានយកឈ្នះលើ ស៊ឺន ថៃសាន់ ដោយការសម្រេចជាឯកច្ឆន្ទរបស់ចៅក្រមទាំង៥ ដោយចៅក្រមទីមួយផ្ដល់ពិន្ទុ ៩៨ ទល់ ៩៧, ចៅក្រមទីពីរ ៩៨ ទល់ ៩៧, ចៅក្រមទីបី ៩៨ ទល់ ៩៧, ចៅក្រមទីបួន ៩៩ ទល់ ៩៤ និងចៅក្រមទីប្រាំ ផ្ដល់ពិន្ទុ ៩៩ ទល់ ៩៦ ។

នេះជាជ័យជម្នះលើកទីមួយ របស់ គឿម សុវណ្ណង៉ា ដើម្បីផ្ដល់ក្ដីសង្ឃឹមក្នុងការបន្តទៅកាន់វគ្គបន្ទាប់ ដោយរង់ចាំការប្រកួតជុំទី៣ បន្តទៀត។ ចំណែក ស៊ឺន ថៃសាន់ បានអស់ឱកាសហើយ បន្ទាប់បរាជ័យទាំង២ប្រកួតកន្លងទៅ។

 

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាលថ្ងៃសុក្រ វេលាម៉ោង ៧យប់ ដល់ ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង