pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

សប្ដាហ៍នេះប្រិយមិត្ត CBS គុនខ្មែរ នឹងបានជួបកីឡាករអាថ៌កំបាំងម្នាក់ ដែលត្រូវមកជំនួស ថា សារុន 

ដោយសារជួបនូវបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ កាលពីប្រកួតជុំទី២ កីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម នឹងមិនអាចឡើងសង្វៀន CBS គុនខ្មែរ បានទេ សម្រាប់ការប្រកួតជុំទី៣ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ។

តាមលក្ខខណ្ឌរបស់ CBS គុនខ្មែរ នៅពេលដែលកីឡាកររបួសមិនអាចប្រកួតបាន នឹងត្រូវមានកីឡាករម្នាក់មកជំនួស។ ដូច្នេះ តើថ្ងៃសុក្រសប្ដាហ៍នេះ កីឡាកររូបណា នឹងមកប្រកួតជំនួស ថា សារុន ? ដូច្នេះ មានតែរង់ចាំទស្សនានៅថ្ងៃទី៦ ខែមេសា ឆ្ន២០២២ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KumKhmer” ចាប់ពីម៉ោង ៧យប់ ដល់ ៩យប់។

សម្រាប់សប្ដាហ៍នេះ គូប្រកួតដែលត្រូវប៉ះជាមួយកីឡាករ ថា សារុន តាមការគ្រោងទុក គឺ ឡុង អាឆើត មកពីក្រុមទន្សោងទក្សិណ លើប្រភេទ ៥៧គីឡូក្រាម។ ទោះបីជារបួសក្ដី ថា សារុន អាចទុកចិត្តលើកីឡាករជំនួសរបស់ខ្លួនបានទោះលទ្ធផលទៅជាយ៉ាងណាក្ដី ត្បិតរូបគេបានឡើងទៅកាន់វគ្គបន្តរួចជាស្រេច ដោយសារមាន ៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតកន្លងទៅ នៅវគ្គសន្សំពិន្ទុ។ រីឯ ឡុង អាឆើត ក៏ដូចគ្នា មាន ៦ពិន្ទុក្នុងដៃ មុនឈានចូលដល់ការប្រកួតនេះ។

ចំណែកមួយគូទៀត ក្នុងប្រភេទ ៥៤គីឡូក្រាម កីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ នឹងត្រូវជួបជាមួយ ទេព ឧត្តម នៃក្រុមចចកបស្ចឹម ដែលត្រូវការជ័យជម្នះដើម្បីធានាកៅអីមួយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង