×

CBS គុនខ្មែរ៖ ឡុង អាឆើត កំពុងរង់ចាំអ៊ុតមើលថានរណាជាគូប្រកួតរបស់ខ្លួន នៅសប្ដាហ៍នេះ

ជើងខ្លាំង ឡុង អាឆើត ដែលធ្លាប់យកឈ្នះលើគូប្រកួតទាំងពីរលើក ក្នុងពីរប្រកួត នៃសង្វៀន CBS គុនខ្មែរ វគ្គសន្សំពិន្ទុ កំពុងរង់ចាំយ៉ាងអន្ទះសាថាតើអ្នកប្រដាល់រូបណា គឺជាគូប្រកួតរបស់ខ្លួន នៅក្នុងការប្រកួតជុំទី៣ ដែលជាជុំចុងក្រោយ នៃវគ្គសន្សំពិន្ទុ សប្ដាហ៍ទី៩។

តាមការគ្រោងទុក ឡុង អាឆើត ដែលមកពីក្រុមទន្សោងទក្សិណ ត្រូវប៉ះ ថា សារុន នៃក្រុមចចកបស្ចឹម។ ប៉ុន្តែដោយសារ ថា សារុន ត្រូវរងរបួសធ្ងន់ ក្រុមគ្រូពេទ្យសម្រេចឱ្យសម្រាកនៅសប្ដាហ៍នេះ ហើយលោកគ្រូ វង្ស ស៊ីថៃ នឹងត្រូវជ្រើសរើសកីឡាករម្នាក់មកជំនួស ថា សារុន ដោយប្រុងប្រយ័ត្ន ដើម្បីមកប្រកួតជាមួយកូនក្រុមរបស់លោកគ្រូ ផុន ផាន់ណា ដែលកូនក្រុមរបស់លោកម្នាក់ៗ សុទ្ធតែមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ។

នេះជាលក្ខខណ្ឌដ៏ប្លែកមួយមិនធ្លាប់មាន និងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេនៅក្នុងប្រទេស បានខិតខំសម្រិតសម្រាំងទាំងកីឡាករ និងគ្រូបង្វឹកល្បីៗ ព្រមទាំងបង្កើតរូបមន្តប្រកួតថ្មីប្លែកនេះឡើង ដើម្បីញ៉ាំងកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍ថែមមួយកម្រិតទៀត។

កុំភ្លេចណា ចូលរួមទស្សនាផ្ទាល់នៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ដោយសេរី ឬក៏អាចទស្សនាការ Live ផ្ទាល់នៅលើហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង