×

វីរបុរស​ក្លិបបិសាចក្រហម ព្យាករ​ថា Chelsea នឹងបញ្ចប់​នៅ​រដូវកាលនេះ ក្នុងនាម​ជាជើងឯក

លោក Gary Neville ជឿជាក់ថា ក្រុមតោខៀវ Chelsea មានឱកាសល្អក្នុងការឈ្នះពានរង្វាន់ក្របខណ្ឌ Premier League នៅរដូវកាលនេះ។

ក្រុមតោខៀវ បានចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការថ្មីនេះ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើ Crystal Palace និង Arsenal ដោយរកបាន ៥ គ្រាប់ ដោយគ្មានរបូតគ្រាប់បាល់ឡើយ ក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេ។

ក្រុមដែលមានទីតាំងនៅទីក្រុងឡុងដ៍ ត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងគូប្រជែង Liverpool នៅឯកីឡដ្ឋាន Anfield នៅយប់ថ្ងៃសៅរ៍ ទី២៨ ខែសីហា ដែលមានផ្សាយបន្តផ្ទាល់ផ្តាច់មុខដោយស្ថានីយទូរទស្សន៍ MyTV ចាប់ពីម៉ោង ១១:០០ តទៅ។

ក្លិបតោខៀវ Chelsea មានភាពស្ងប់ស្ងាត់បន្តិចនៅក្នុងទីផ្សារដោះដូរ ទាក់ទងនឹងការចុះហត្ថលេខានាំយកកីឡាករមកពង្រឹងក្រុម បន្ទាប់ពីទិញបានខ្សែប្រយុទ្ធ Romelu Lukaku និងនាំយកអ្នកចាំទី Marcus Bettinelli ដោយគ្មានតម្លៃផ្ទេរ។

អតីតខ្សែការពារស្លាបស្ដាំរបស់ក្រុមបិសាចក្រហម Manchester United គឺលោក Neville មានអារម្មណ៍ថា ក្រុមតោខៀវ Chelsea នឹងក្លាយជាបេក្ខភាពដ៏សំខាន់មួយសម្រាប់ពានរង្វាន់ក្របខណ្ឌ Premier League រដូវកាល២០២១-២០២២។

ថ្លែងនៅក្នុង Podcast ផ្ទាល់ខ្លួនរបស់គាត់ Neville បាននិយាយថា៖ “ក្រុមតោខៀវនេះ មើលទៅដូចជាពួកគេមានអ្វីៗគ្រប់យ៉ាង។
ពួកគេអាចរក្សាការលេងនៅតំបន់បម្រើ ពួកគេមានភាពជឿជាក់។
ពួកគេ ក៏អាចបញ្ជូនបាល់ និងសម្រេចទីដោយបាល់លើក ហើយពួកគេក៏អាចការពារបាល់ Set Piece បានផងដែរ។

“វាជារឿងពិបាកក្នុងការរំកិលពីលេខ៤ មកកាន់ជើងឯក យើងទាំងអស់គ្នាដឹងហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគេអាចធ្វើបាន។”

ក្រុមតោខៀវ Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ និងឈ្នះពានរង្វាន់ក្របខណ្ឌ Champions League កាលពីរដូវកាលមុន តែពួកគេមិនបានលើកពានរង្វាន់លីគកំពូល ចាប់តាំងពីឆ្នាំ២០១៧មក។

កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង