×

ដឹងអត់? លោកអ្នកអាចឈ្នះសំបុត្រចូលមើលពាន FIFA World Cup ដោយផ្ទាល់យ៉ាងងាយ រហូតដល់ថ្ងៃ១០មិថុនា

ភ្នំពេញ៖ មិនពិបាកនោះទេ លោកអ្នកគ្រាន់តែចូលរួមលេងសកម្មភាពសប្បាយៗ ពីព្រឹត្តិការណ៍ FIFA World CupTM Trophy Tour on-ground activation ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រៀបចំដោយក្រុមហ៊ុន កូកា-កូឡា ស្ថិតនៅទីតាំងផ្សេងៗគ្នា ដើម្បីមានឱកាសឈ្នះសំបុត្រចូលទៅទស្សនាពាន FIFA World CupTM Trophy ពិតៗដោយផ្ទាល់ភ្នែក ដែលនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។

 

លោកអ្នក ចង់ឃើញពានរង្វាន់នេះដោយផ្ទាល់ភ្នែកមែនទេ? កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ! ចូលរួមលេងកម្សាន្តជាមួយកូកា-កូឡាទាំងអស់គ្នា លោកអ្នកនឹងក្លាយជាអ្នកដែលមានសំណាងបំផុត ក្នុងការចូលទស្សនាពានរង្វាន់ FIFA World CupTM Trophy និងអាចថតរូបសែលហ្វីទុកជាអនុស្សវរីយ៍បានថែមទៀតផង។

 

សូមជម្រាបថា ព្រឹត្តិការណ៍ FIFA World CupTM Trophy Tour រៀបចំដោយក្រុមហ៊ុន កូកា-កូឡា ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចមានឱកាសចូលទស្សនាពានរង្វាន់បាល់ទាត់លំដាប់អន្តរជាតិ FIFA World CupTM Trophy ដែលបងប្អូនធ្លាប់តែឃើញនៅលើកញ្ចក់ទូរទស្សន៍ នឹងឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។

 

សូមរង់ចាំតាមដានពីរបៀបនៃការឈ្នះសំបុត្រចូលរួម! #CocaColaKH #CokeFFWCTT22

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង