×

ផាន់ ខាំតៃ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះសន្លប់នៅប្រកួតចុងក្រោយ

កីឡាករ ផាន់ ខាំតៃ របស់ក្រុមឆ្លាមសឦសាន បានបន្តឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទម្ងន់ ៥៤គីឡូក្រាម ពូល A សង្វៀនប្រដាល់ CBS គុនខ្មែរ ទោះបីជាលទ្ធផលកាលពីប្រកួតជុំទី៣ មិនធ្វើបានល្អ ដោយត្រូវសន្លប់ក្នុងទឹកទី៣ ក្រោមថ្វីជើងរបស់កីឡាករ រឿង ឌីណា របស់ក្រុមនាគរាជនិរតីក៏ដោយ។

ការប្រកួតនេះ សម្រាប់ រឿង ឌីណា ទោះឈ្នះក៏មិនអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាននោះដែរ។ ប៉ុន្តែ សម្រាប់ ផាន់ ខាំតៃ ដែលបានយកឈ្នះទេពឧត្តម កាលពីប្រកួតមុន អាចឡើងទៅកាន់វគ្គបន្ត ជាមួយកីឡាករ ប៊ន ពន្លឹក ដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់ក្នុងវគ្គសន្សំពិន្ទុនេះ។

សម្រាប់ទម្ងន់ ៥៧គីឡូក្រាម ពូល A កីឡាករ ប៉ែនកាក់ ចៅចិត្រ នៃក្រុមស្លាមសឦសាន ដែលបានយកឈ្នះ ឯម សីហា មកពីក្រុមនាគរាជនិរតី មិនអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ។ រីឯ ឯម សីហា ក៏ដូចគ្នា។ ដូច្នេះ ឡុង អាឆើត និង ថា សារុន ត្រូវរង់ចាំអ៊ុតមើលគូប្រកួតរបស់ពួកគេ នៅវគ្គបន្ត ដែលនឹងបានដឹងនៅសប្ដាហ៍បន្តបន្ទាប់ទៀត។

CBS គុនខ្មែរ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់ដល់៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង