×

Ronaldo ព្រម​កាត់បន្ថយ​ថ្លៃនឿយហត់ ៦លានផោន​ក្នុង១ឆ្នាំ ដើម្បី​ចូលរួម​ជាមួយ Man Utd

Cristiano Ronaldo បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដើម្បីវិលត្រឡប់ពីក្រុម Juventus មកកាន់ Manchester United ។

ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានកំណត់ប្រាក់ឈ្នួលរបស់តារាឆ្នើមដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ២០ លានផោនក្នុងមួយឆ្នាំ ដើម្បីធានាការចាកចេញយ៉ាងឆាប់រហ័សពីទីក្រុង Turin មុនថ្ងៃកំណត់ផ្ទេរនៅថ្ងៃអង្គារ។ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ ទទួលបានប្រាក់ឈ្នួល ៥០ ម៉ឺនផោនក្នុងមួយសប្តាហ៍នៅប្រទេសអ៊ីតាលី។

ទោះបីជា Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ United ។ ប្រភពដែលពាក់ព័ន្ធនឹងការផ្ទេរនេះបាននិយាយថា៖ “គាត់ទទួលបានប្រាក់ឈ្នួលតិចជាងគាត់នៅ Juventus” ។

Ronaldo ត្រូវបានគេរំពឹងថានឹងទៅពិនិត្យសុខភាពនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ហើយការបង្ហាញខ្លួនលើកទី២ របស់គាត់នៅ United អាចនឹងកើតឡើងពេលក្រុមបិសាចក្រហម ប៉ះក្រុម Newcastle នៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។

ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខការប្រកួតរវាង Wolves ទល់នឹង Man Utd ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៣ នៅរាត្រីថ្ងៃអាទិត្យ ទី២៩ ខែសីហា ចាប់ពីម៉ោង ២២៖០០ តទៅ។

សូមកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ ជាមួយនឹងកម្មវិធីជជែកកម្សាន្ត ទស្សន៍ទាយលទ្ធផល និងបង្ហាញទិដ្ឋភាពនានាមុនការប្រកួតនេះ ដោយមានវត្តមានពិធីករឆ្នើមៗរបស់ CBS ។ កាន់តែសប្បាយរីករាយទៀតនោះ ប្រិយមិត្ត ក៏អាចចូលរួមជជែកកម្សាន្តតាមរយៈការផ្ញើសារតាមរយៈ លេខទូរសព្ទសម្រាប់តេឡេក្រាម 078 666 500 ក្នុងការប្រើប្រាស់ពាក្យពេចន៍សមរម្យ និងប្រកបដោយការគោរពអ្នកដទៃ ដើម្បីឱ្យក្រុមការងារបង្ហាញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង