pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ក្រុមខ្លាំងពីរ ជួបគ្នានៅសុក្រទី២៧ឧសភា នៅសង្វៀន CBS គុនខ្មែរ

សប្ដាហ៍នេះ CBS គុនខ្មែរ បានឈានដល់ការប្រកួតសប្ដាហ៍ទី១១ ជុំទី៣ វគ្គសន្សំពិន្ទុ សម្រាប់ពូល B ទម្ងន់៥៤គីឡូក្រាម និង៥៧គីឡូក្រាម ដោយក្រុមខ្លាធំពាយ័ព្យ ត្រូវតតាំងជាមួយក្រុមខ្យាដំរីឧត្តរ ដើម្បីស្វែងរកពិន្ទុរបស់ក្រុម និងឯកក្តជន ដើម្បីដណ្ដើមប្រាក់រង្វាន់ ៥០០០ដុល្លារ និងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រុមខ្លាធំពាយ័ព្យ ដឹកនាំដោយលោកគ្រូ ពេជ្រ អារុណ ខណៈក្រុមខ្យាដំរីឧត្តរ ដឹកនាំដោយលោកគ្រូ ឈុត ឈុនលី។

អេលីត ផានិត ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះក្នុង២ប្រកួតកន្លងទៅ នឹងត្រូវជួបជាមួយ ផល ស៊ីឡុង ដែលធ្លាប់ឈ្នះ១ និងចាញ់១ ក្នុងប្រភេទ ៥៤គីឡូក្រាម នៅសង្វៀន CBS គុនខ្មែរ ដើម្បីស្វែងរកជ័យជម្នះបន្តទៅកាន់វគ្គបន្ត។

ក្នុងប្រភេទ ៥៧គីឡូក្រាម ស៊ឺន ថៃសាន់ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ នឹងត្រូវជួបជាមួយ ធន់ ស៊ីហុង ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុងវគ្គសន្សំពិន្ទុចំនួន២ជុំកន្លងទៅ។

ចង់ដឹងថា តើសប្ដាហ៍នេះ កីឡាកររូបណា នឹងកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមទាំងពីរអាចរកពិន្ទុបានប៉ុន្មានពិន្ទុ? កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រដាល់ CBS គុនខ្មែរ នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង៧យប់ដល់៩យប់ ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង