កម្មវិធីប្រដាល់ CBS គុនខ្មែរ បានឈានដល់សប្ដាហ៍ទី 12 ដែលជាថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុតាមពូល A និង B ដើម្បីស្វែងរកក្រុមដែលមានឱកាសឈ្នះទឹកប្រាក់រង្វាន់ 5000 ដុល្លារអាមេរិក។
ក្នុងចំណោមក្រុមទាំង 8 ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នឹងក្លាយជាម្ចាស់ប្រាក់រង្វាន់។ យ៉ាងណាមិញ គិតត្រឹមសប្ដាហ៍ទី 11 យើងបានរកឃើញក្រុម ទន្សោងទក្សិណ មានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះអាសន្ន។
នៅរាត្រីនេះ ប្រិយមិត្តនឹងបានទស្សនាការប្រកួតរវាងក្រុមកញ្ជ្រោងបូព៌ា ដែលតំណាងដោយកីឡាករ ម៉ន វណ្ណនី (54 គីឡូក្រាម) និងកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ (57 គីឡូក្រាម) ប៉ះគ្នាជាមួយនឹងក្រុមឥន្ទ្រីអាគ្នេយ៍ តំណាងដោយកីឡាករ សូដា សូសែន (54 គីឡូក្រាម) និង គឿម សុវណ្ណង៉ា (57 គីឡូក្រាម) ដែលទាំងពីរគូនេះ ជាការប្រកួតក្នុងពូល B ។
កីឡាករទាំង 4 រូប សុទ្ធតែត្រូវការជ័យជម្នះដូចៗគ្នា ដើម្បីបន្តឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅកាន់ការដណ្ដើមខ្សែក្រវាត់ ដោយប្រកួតខ្វែងជាមួយកីឡាករក្នុងពូល A ។
កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ការប្រកួតលើសង្វៀន CBS គុនខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង 7-9 យប់៕