CBS គុនខ្មែរ បានដំណើរការដល់សប្ដាហ៍ទី១២ ដោយបានរកឃើញក្រុមដែលទទួលបានពិន្ទុខ្ពស់បំផុត និងឈ្នះរង្វាន់ធំ ព្រមទាំងទឹកប្រាក់ ៥០០០ ដុល្លារ។
ការប្រកាសពីក្រុមដែលឈ្នះ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ សប្ដាហ៍ទី១៣ ក្នុងការផ្សាយផ្ទាល់ចេញពីស្ថានីយទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង ៧យប់ដល់ ៩យប់។
ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ ៣ជុំកន្លងទៅ សង្វៀន CBS គុនខ្មែរ បានបង្ហាញគ្រប់រសជាតិ ទាំងការបង្ហាញសមាសភាពកីឡាករពីក្រុមនៃទិសទាំង៨ ការប្រកួតលើសង្វៀន និងរឿងរ៉ាវជាច្រើនដែលធ្វើឱ្យទស្សនិកជន ទទួលបាននូវភាពសប្បាយរីករាយ។ ចង់ដឹងថា សប្ដាហ៍នេះ នឹងមានអ្វីប្លែក? កុំភ្លេចរង់ចាំទស្សនា CBS គុនខ្មែរទាំងអស់គ្នា៕