×

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទម្ងន់ 57 គ.ក្រ.សង្វៀន CBS គុនខ្មែរ ចាប់ផ្ដើមនៅយប់នេះ

នៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2022 គឺជាការប៉ះគ្នារវាងកីឡាករ ឡុង អាឆើត នៃក្រុមទន្សោងទក្សិណ ជាមួយកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា ខណៈកីឡាករ ធន់ ស៊ីហុង នៃក្រុមខ្យាដំរីឧត្តរ ប៉ះជាមួយកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម សម្រាប់ប្រភេទ 57 គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់កីឡាករ ឡុង អាឆើត មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ក្នុងការប្រកួតវគ្គសន្សំពិន្ទុកន្លងទៅ ហើយក៏ជាសមាជិកក្រុមទន្សោងទក្សិណ ដែលបានឈ្នះពានរង្វាន់ និងទឹកប្រាក់រង្វាន់ 20 លានរៀល ពីសង្វៀន CBS គុនខ្មែរ ក្នុងវគ្គសន្សំពិន្ទុផងដែរ។ ចំណែក អេរ៉ាវ៉ាន់ ចាន់រាជ ធ្លាប់ចាញ់ 1 និងឈ្នះ 2 នៅវគ្គមុន។

ចំណែក កីឡាករ ធន់ ស៊ីហុង ក៏មិនទាន់ស្គាល់បរាជ័យផងដែរ ក្នុងវគ្គមុន ដែលត្រូវជួបជាមួយ ថា សារុន ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា នៅវគ្គមុន ដោយឈ្នះ 2 ដង ប៉ុន្តែនៅក្នុងការប្រកួតចុងក្រោយ ថា សារុន បានរងរបួសធ្ងន់មិនអាចប្រកួតបាន តម្រូវឱ្យមានកីឡាករបម្រុងមកប្រកួតជំនួស ហើយដែលទទួលបរាជ័យ។

ចង់ដឹងថា តើសប្ដាហ៍នេះ កីឡាកររូបណាខ្លះ នឹងមានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រសង្វៀន CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា កុំភ្លេចរង់ចាំទស្សនានៅយប់នេះ ចាប់ពីម៉ោង 7 យប់ ដល់ 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង