pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ស្អែកនេះ CBS គុនខ្មែរ ត្រៀម​ទឹកប្រាក់ 72 លានរៀល ចែកជូន​បេក្ខភាព​ដែល​ឈានដល់​វគ្គផ្ដាច់ព្រ័ត្រ

CBS គុនខ្មែរ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ទាំងពីរប្រភេទទម្ងន់ អមជាមួយទឹកប្រាក់រង្វាន់ 20 លានរៀល (ស្មើនឹង 5000 ដុល្លារ) សម្រាប់ម្ចាស់ខ្សែក្រវាត់ម្នាក់ៗ នៅថ្ងៃសុក្រ ទី 15 ខែកក្កដា ខាងមុខនេះ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង ការ LIVE លើហ្វេសប៊ុក Page “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង 7-9 យប់។ ប្រិយមិត្ត អ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ ក៏អាចចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ CTN ផងដែរ។

កីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ នឹងត្រូវប៉ះកីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ CBS គុនខ្មែរ សម្រាប់ការប្រកួតគូទីមួយ នៅយប់ស្អែក។

រីឯគូបន្ទាប់ កីឡាករ ធន់ ស៊ីហុង មកពីក្រុមខ្យាដំរីឧត្តរ នឹងតទល់ជាមួយកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្រុមកញ្ជ្រោងបូព៌ា ក្នុងប្រភេទ 57 គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ CBS គុនខ្មែរ។

អ្នកឈ្នះទាំងពីរគូ ម្នាក់ៗនឹងទទួលបានខ្សែក្រវាត់មួយគ្រឿងពី CBS គុនខ្មែរ អមជាមួយទឹកប្រាក់ 20 លានរៀល។ ទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ ក៏ជើងឯករង ម្នាក់ៗនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន 10 លានរៀលផងដែរ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ 3 យើងបានរកឃើញកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ 3 រួមមាន កីឡាករ ប៊ន ពន្លឹក និង កីឡាករ ឡុង អាឆើត ដែលមកពីក្រុមទន្សោងទក្សិណ ដូចគ្នា។

ប៊ន ពន្លឹក បានយកឈ្នះលើ ផាន់ ខាំតៃ មកពីក្រុមឆ្លាមសឦសាន ដោយការសម្រេចជាឯកច្ឆន្ទ ខណៈ ឡុង អាឆើត បានផ្ដួលកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម ដោយការសម្រេចមិនឯកច្ឆន្ទ។

សម្រាប់ ប៊ន បន្លឹក និង ឡុង អាឆើត ម្នាក់ៗនឹងទទួលបានទឹកប្រាក់ 4 លានរៀល រីឯកីឡាករ ផាន់ ខាំតៃ និង ថា សារុន ទទួលបានម្នាក់ 2 លានរៀល ពី CBS គុនខ្មែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង