pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ទីបំផុត CBS គុនខ្មែរ បានរកឃើញម្ចាស់ខ្សែក្រវាត់ទាំងពីរប្រភេទទម្ងន់ហើយ

លោក Rajveer Singh នាយកប្រតិបត្តិ CBS បានប្រគល់ខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន 20 លានរៀល ជូនដល់កីឡាករ សូដា សូសែន និង កីឡាករ ធន់ ស៊ីហុង ដែលបានឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ 54 និង 57 គីឡូក្រាម កាលពីយប់ថ្ងៃសុក្រ ទី 15 ខែកក្កដា ឆ្នាំ 2022 នៅសង្វៀន CBS គុនខ្មែរ ដែលជា Boxing League ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

ពិធីប្រគល់ខ្សែក្រវាត់ និងប្រាក់រង្វាន់ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងឯកឧត្តម ម៉ិល កាដូ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងការអញ្ជើញចូលរួមពីតារាកិត្តិយសនៃកម្មវិធីល្បីៗរបស់ CBS នៅស្ទូឌីយ៉ូ CTN នាយប់ថ្ងៃសុក្រ ទី 15 ខែកក្កដា ឆ្នាំ 2022 ។

ក្នុងវគ្គផ្ដាច់ព្រ័ត្រ យប់មិញ កីឡាករ សូដា សូសែន បានយកឈ្នះ ផល ស៊ីឡុង ដោយវាយឱ្យបោះបង់ការប្រកួតត្រឹមទឹកទី 2 ក្នុងប្រភេទទម្ងន់ 54 គីឡូក្រាម ។

ចំណែក កីឡាករ ធន់ ស៊ីហុង បានយកឈ្នះលើកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ក្នុងប្រភេទ 57 គីឡូក្រាម ដោយការសម្រេចជាឯកច្ឆន្ទ (98-97 98-97 99-95 98-96 98-96)។

ជាលទ្ធផល កីឡាករ សូដា សូសែន និង ធន់ ស៊ីហុង ទទួលបានខ្សែក្រវាត់ម្នាក់មួយគ្រឿង អមជាមួយទឹកប្រាក់ 20 លានរៀល។ ដោយឡែក សម្រាប់កីឡាករ ផល ស៊ីឡុង និង អេរ៉ាវ៉ាន់ ចាន់រាជ ម្នាក់ៗ ក៏ទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន 10 លានរៀលផងដែរ។

សូមរំឭកថា កាលពីសប្ដាហ៍មុន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ 3 យើងបានរកឃើញកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ 3 រួមមាន កីឡាករ ប៊ន ពន្លឹក និង កីឡាករ ឡុង អាឆើត ដែលមកពីក្រុមទន្សោងទក្សិណ ដូចគ្នា។

ប៊ន ពន្លឹក បានយកឈ្នះលើ ផាន់ ខាំតៃ មកពីក្រុមឆ្លាមសឦសាន ដោយការសម្រេចជាឯកច្ឆន្ទ ខណៈ ឡុង អាឆើត បានផ្ដួលកីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម ដោយការសម្រេចមិនឯកច្ឆន្ទ។
សម្រាប់ ប៊ន បន្លឹក និង ឡុង អាឆើត ម្នាក់ៗទទួលបានទឹកប្រាក់ 4 លានរៀល រីឯកីឡាករ ផាន់ ខាំតៃ និង ថា សារុន ទទួលបានម្នាក់ 2 លានរៀល ពី CBS គុនខ្មែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង