កីឡាករ Julian Alvarez បានប្រកាសថា គេបានសម្រេចក្តីសុបិនកាលពីកុមារភាពមួយរួចហើយ ក្នុងការលេងជាមួយ Lionel Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈកីឡាករចំណូលថ្មីរបស់ Manchester City នៃក្របខណ្ឌ Premier League កំណត់គោលដៅទៅលេង FIFA World Cup Qatar 2022 ។
Alvarez បានយល់ព្រមចូលរួមជាមួយក្រុមរបស់លោក Pep Guardiola ពីក្លិប River Plate នៅប្រទេសកំណើត ក្នុងការផ្ទេរតម្លៃ 14 លានផោន កាលពីខែមករា។ Alvarez បានស៊ុតបញ្ចូលទីបាន 54 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 122 ចាប់តាំងពីថ្នាលយុវជនរបស់ River Plate ។
ដោយត្រូវបានកោះហៅចំនួន 9 ដងផងដែរសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីណ Alvarez បានដាក់គោលដៅលេងនៅកាតាឆ្នាំ 2022 និងបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន សម្រាប់អាហ្សង់ទីននៅពេលបង្ហាញខ្លួនជាមួយ Messi ក្នុងលទ្ធផលស្មើ 1-1 ជាមួយក្រុមអេក្វាឌ័រ កាលពីខែមីនា។
Alvarez នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី Lautaro Martinez និង Paulo Dybala ដើម្បីចាប់ផ្តើមសម្រាប់ក្រុមអាហ្សង់ទីន។
គេបានប្រាប់គេហទំព័ររបស់ Man City មុនពេលគាត់មកដល់ថា៖ “Messi គឺជា idol របស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ គាត់គឺជា Idol របស់គ្រួសារខ្ញុំ ហើយក៏ជា Idol របស់បងប្អូនខ្ញុំផងដែរ។ ដូច្នេះ Messi គឺជាវីរបុរសសម្រាប់ខ្ញុំ។”
“ការលេងឱ្យប្រទេសរបស់ខ្ញុំគឺជាសុបិនក្លាយជាការពិត។ ខ្ញុំស្រមៃកាលពីក្មេងចង់លេងជម្រើសជាតិជាមួយ Messi។”
“ការសម្រេចវាបាននៅអាយុ ២២ឆ្នាំ ធ្វើឱ្យខ្ញុំមានមោទកភាព និងរីករាយខ្លាំង ហើយខ្ញុំត្រូវតែបន្តធ្វើឱ្យបានជោគជ័យបន្ថែមទៀត”។
Messi គឺជាកីឡាករដែលលេងឱ្យអាហ្សង់ទីនច្រើនជាងគេ (162 ប្រកួត) និងជាអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុត (86 គ្រាប់) ព្រមទាំងស្មើជាមួយកីឡាករ Antonio Carbajal, Lothar Matthaus និង Rafa Marquez ក្នុងការលេងនៅ World Cup ចំនួន ៥ ព្រឹត្តិការណ៍ផ្សេងៗគ្នា នៅពេលដែលគាត់នឹងលេងនៅក្នុងប្រទេសកាតា។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕