×

FIFA បន្ថែមក្រុមអាស៊ី 4 ចូលទៅ World Cup 2026

Fifa បានបន្ថែមកៅអីចំនួន 4 សម្រាប់ក្រុមអាស៊ី នៅក្នុងព្រឹត្តិការណ៍ World Cup 2026 ។ ព្រឹត្តិការណ៍ដែលមានក្រុមចំនួន 48 នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី 8 ខែមិថុនា ដល់ថ្ងៃទី 3 ខែកក្កដា ក្នុងរយៈពេល 4 ឆ្នាំខាងមុខ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានបង្កើនកៅអីសម្រាប់បណ្តាប្រទេសអាស៊ីពីក្រុម “4.5” ទៅ “8.5” ក្រុមដែលត្រូវឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ជាមួយនឹងក្រុមចំនួន 8 នៃវគ្គជម្រុះជុំទីបី និងក្រុមមួយ បន្តទៅវគ្គជម្រុះអន្តរទ្វីប Play-off ។

នៅក្នុងវគ្គជម្រុះដំបូង ក្រុមអាស៊ីដែលមានចំណាត់ថ្នាក់ទាបបំផុតទាំង 22 នឹងលេងការប្រកួតគ្នាក្នុងដី និងក្រៅដី។ ក្រុមដែលឈ្នះទាំង 11 នឹងចូលរួមជាមួយក្រុមអាស៊ី ដែលមានចំណាត់ថ្នាក់កំពូលទាំង 25 នៅវគ្គជម្រុះជុំទីពីរ ដែលក្រុមទាំង 36 នឹងត្រូវបែងចែកជា 9 ពូល ដែលនឹងត្រូវប្រកួតគ្នាក្នុងដី និងក្រៅដី។ ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗនឹងឈានទៅជុំទីបី ដែលនឹងមាន 18 ក្រុមជំនួសឱ្យ 12 ក្រុម (បច្ចុប្បន្ន)។ ក្រុមទាំង 18 នឹងត្រូវបែងចែកជា 3 ពូល ដែលនឹងប្រកួតគ្នាក្នុងដី និងក្រៅដី ក្នុងការប្រកួតវិលជុំ។
ហើយក្រុមកំពូលទាំង 2 ក្នុងពូលនីមួយៗ នឹងមានសិទ្ធិទៅប្រកួត World Cup ជុំផ្ដាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង