កូស្តារីកា មានទីតាំងនៅតំបន់អាមេរិកកណ្តាល ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះ ទទួលបានឯករាជ្យជិត 200 ឆ្នាំមកហើយ។
ប្រវត្តិ
ជនជាតិអឺរ៉ុបដំបូងគេ ដែលបានបោះជើងជាន់លើទឹកដីកូស្តារីកា គឺលោក Christopher Columbus កាលពីឆ្នាំ 1502។ មានទីតាំងនៅកណ្តាលនៅទ្វីបអាមេរិកទាំងពីរ ប្រទេសនេះមានអរិយធម៌របស់ជនជាតិ Mesoamerican និងជនជាតិអាមេរិកខាងត្បូង។ ឈ្មោះប្រទេសនេះ មានន័យថា “ឆ្នេរសមុទ្រដ៏សម្បូរបែប” ប៉ុន្តែធ្លាប់ជាប្រទេសក្រីក្របំផុតមួយនៅក្រោមអាណានិគមអេស្ប៉ាញ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រទេសកូស្តារីកា គឺផ្អែកលើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគបរទេស និងទេសចរណ៍។
ជ្រលងភ្នំដែលមានជីជាតិផ្ដល់ការលូតលាស់គ្រាប់កាហ្វេល្អបំផុត និងផ្លែឈើត្រូពិចកម្រសម្រាប់ការនាំចេញ។ កូស្តារីកា គឺជាអ្នកនាំចេញផ្លែឈើដ៏ធំបំផុតមួយរបស់ពិភពលោក។
ភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់ប្រទេស ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយក្រុមហ៊ុនចម្រុះជាតិសាសន៍ក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ និងសៀគ្វីអេឡិចត្រូនិច និងការផ្តល់នូវសេវាកម្មអាជីវកម្ម។ ទេសចរណ៍អន្តរជាតិគឺជាឧស្សាហកម្មចម្បងរបស់កូស្តារីកា។ នៅឆ្នាំ 2019 វាបានទាក់ទាញអ្នកទស្សនាចំនួន 3,000,000 នាក់ ដោយទាក់ទាញមកប្រទេសនេះដោយធម្មជាតិ និងការផ្សងព្រេង។
ប្រជាជន
កូស្តារីកាបានទាក់ទាញជនចំណាកស្រុកមកពីផ្នែកផ្សេងៗនៃពិភពលោក។ ដោយលាយឡំជាមួយជនជាតិដើមភាគតិចរបស់ប្រទេសនេះ វាបានបង្កើតវប្បធម៌ចម្រុះ សម្រាប់ប្រជាជនចំនួន 5,000,000 នាក់។
ភូមិសាស្ត្រ
កូស្តារីកា គ្របដណ្តប់លើផ្ទៃដី 51,100 គីឡូម៉ែត្រក្រឡា ហើយមានព្រំប្រទល់គោកជាប់ជាមួយប្រទេសនីការ៉ាហ្គានៅភាគខាងជើង និងប៉ាណាម៉ានៅភាគខាងត្បូង។ ដែនទឹករបស់ប្រទេស លាតសន្ធឹងលើផ្ទៃដីជាង 500,000 km2 ហើយនៅជាប់ប្រទេសកូឡុំប៊ី និងអេក្វាឌ័រ។ ជាប្រទេសសម្បូរភ្នំ ដែលមានភ្នំខ្ពស់ជាង 3,000 ម៉ែត្រ កូស្ដារីកាបានក្លាយជាផ្នែកមួយនៃ Pacific Ring of Fire និងជាជម្រករបស់ភ្នំភ្លើងជាង 20 ។
អាកាសធាតុ
អាកាសធាតុ គឺត្រូពិច ហើយមានពីររដូវ គឺរដូវប្រាំង (មករា ដល់ ឧសភា) និងវស្សា (ឧសភា ដល់ ធ្នូ)។ សីតុណ្ហភាពនៅឆ្នេរសមុទ្រអាចលើសពី 30 អង្សារសេ ខណៈជ្រលងភ្នំនៅកណ្តាលប្រទេស ទំនងជាត្រជាក់ជាង។
ភាសា
ភាសាផ្លូវការគឺភាសាអេស្ប៉ាញ ទោះបីជាមួយភាគធំនៃចំនួនប្រជាជននិយាយភាសាអង់គ្លេសក៏ដោយ។
រូបិយប័ណ្ណ៖ Colon កូស្តារីកា
បាល់ទាត់
ជនជាតិកូស្តារីកា ស្រលាញ់កីឡាបាល់ទាត់។ បង្កើតឡើងក្នុងឆ្នាំ 1906 ក្លិបបាល់ទាត់ Club Sport Cartagines គឺជាក្លិបដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេស ខណៈដែលក្លិប Deportivo Saprisa និង Liga Deportiva Alajuelense គឺជាក្រុមពីរដែលមានប្រជាប្រិយបំផុត។
ក្រុមជម្រើសជាតិ បានបង្ហាញខ្លួនពីរលើកនៅ FIFA World Cup™ ដោយឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៅអ៊ីតាលី កាលពីឆ្នាំ 1990 និងឡើងវគ្គ 8 ក្រុមចុងក្រោយនៅប្រេស៊ីល កាលពីឆ្នាំ 2014។
ពួកគេក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 នៅព្រឹត្តិការណ៍ FIFA U-20 World Cup Egypt 2009 ។ បាល់ទាត់នារីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងចំនួនអ្នកលេងកើនឡើង ហើយស្តង់ដារក៏ប្រសើរឡើងផងដែរ។ ការប្រកួតជើងឯកលីគនារីថ្នាក់ជាតិ បានចាប់ផ្តើមកាលពីឆ្នាំ 1999 ហើយវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន បានទាក់ទាញទស្សនិកជនចំនួន 17,000 នាក់។ ម្ចាស់ជើងឯក UEFA Women’s Champions League ពីរសម័យកាល Shirley Cruz គឺជាកីឡាការិនីដ៏ល្បីរបស់ប្រទេសកូស្តារីកា។
ប្រទេសកូស្តារីកាក៏បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA U-17 Women’s World Cup ក្នុងឆ្នាំ 2014 ហើយក្រុមបាល់ទាត់ជម្រើសជាតិនារីឈុតធំរបស់ពួកគេ បានធ្វើការប្រកួតជាលើកដំបូងរបស់ខ្លួននៅ FIFA World Cup នៅប្រទេសកាណាដា កាលពីឆ្នាំ 2015 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕