×

ប្រទេសកាតា ប្រែក្លាយជាសារមន្ទីរសិល្បៈសាធារណៈ មុនការប្រកួត FIFA World Cup 2022

ខណៈប្រទេសកាតា ត្រៀមរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅទីក្រុងដូហា ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 ស្នាដៃសិល្បៈចំនួន 40 ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងទីក្រុងដូហា និងទូទាំងប្រទេស។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ស្នាដៃសិល្បៈសរុបចំនួន 100 នឹងត្រូវបានដាក់ឱ្យទស្សនាសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរអន្តរជាតិ ចំនួន 1.5 លាននាក់ដែលត្រូវបានប៉ាន់ស្មាននៅក្នុងរដ្ឋធានីដូហា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដោយបានប្រែក្លាយទៅជា សារមន្ទីរខាងក្រៅ ដ៏ធំបំផុត។

លោកស្រី Sheikha Al Mayassa bint Hamad bin Khalifa Al Thani ប្រធានសារមន្ទីរកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការបន្ថែមស្នាដៃសិល្បៈនៅទីសាធារណៈសំខាន់ៗចំនួន 40 ថ្មី នៅរដូវស្លឹកឈើជ្រុះនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីសិល្បៈសាធារណៈរបស់ប្រទេសកាតា។ សិល្បៈសាធារណៈ គឺជាការបង្ហាញដ៏លេចធ្លោបំផុតមួយរបស់យើង នៃការផ្លាស់ប្តូរវប្បធម៌ ដែលយើងបង្ហាញស្នាដៃពីសិល្បករគ្រប់ជាតិសាសន៍ និងគ្រប់មជ្ឈដ្ឋាន”។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង