ការប្រកួតបាល់ទាត់ពិភពលោក នឹងចាប់ផ្តើមលឿនជាងការគ្រោងទុកចំនួន 1 ថ្ងៃ ពោលគឺចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ដោយម្ចាស់ផ្ទះកាតា ប៉ះ អេក្វាឌ័រ។
ការប្រកួតនេះគ្រោងនឹងលេងនៅថ្ងៃទី 21 ខែវិច្ឆិកា ដែលជាការប្រកួតទី 3 ដោយសេណេហ្គាល់ ប៉ះ ហុល្លង់ នឹងក្លាយជាការប្រកួតបើកឆាក។ ទោះយ៉ាងណាក៏ដោយ FIFA បានដាក់សំណើដើម្បីផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួតរបស់ក្រុមម្ចាស់ផ្ទះកាតា សម្រាប់ការប្រកួតបើកឆាក។
សំណើ នេះ បាន ធ្វើ តាម ការ ពិភាក្សា ជាមួយ ប្រទេស កាតា និង អេក្វាឌ័រ បន្ទាប់ ពី ទទួល បាន សំណើ ពី សហព័ន្ធ អាមេរិក ខាង ត្បូង Conmebol ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕