FIFA បានផ្អាកសហព័ន្ធកីឡាបាល់ទាត់ប្រទេសឥណ្ឌា ដោយសារការលូកដៃរបស់ភាគីទីបី នៅក្នុងដំណើរការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដែលធ្វើឱ្យប្រទេសឥណ្ឌា មិនអាចរៀបចំព្រឹត្តិការណ៍បាល់ទាត់នារីអាយុក្រោម 17 ឆ្នាំពិភពលោក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 11-30 ខែតុលា ឆ្នាំ 2022 នេះបានឡើយ។
FIFA បាននិយាយថា ការពិន័យនេះមានប្រសិទ្ធភាពភ្លាមៗ ហើយថាការបំពាននេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។
FIFA ក៏បានបន្ថែមថា ការព្យួរនេះនឹងត្រូវបានលុបចោល នៅពេលដែលគេបង្កើតគណៈកម្មាធិការរដ្ឋបាលមួយដើម្បីទទួលអំណាចជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ហើយរដ្ឋបាលថ្មីនេះ នឹងមានការគ្រប់គ្រងពេញលេញលើកិច្ចការប្រចាំថ្ងៃរបស់សហព័ន្ធ។
FIFA បានបានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម 17 ឆ្នាំនាពេលបច្ចុប្បន្ននេះ មិនអាចធ្វើឡើងនៅប្រទេសឥណ្ឌាដូចការគ្រោងទុកនោះទេ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕