×

Carlo Ancelotti ថាប្រេស៊ីល និងបារាំង សក្តិសមនឹងឈ្នះពានរង្វាន់ FIFA World Cup 2022

លោក Carlo Ancelotti អ្នកចាត់ការក្លិប Real Madrid បានព្យាករថា ប្រេស៊ីល និងបារាំង ជាក្រុមខ្លាំងបំផុតនៅ World Cup ឆ្នាំ 2022 ។

អ្នកចាត់ការវ័យ 63 ឆ្នាំរូបនេះ បានដឹកនាំក្លិបឈ្នះពានក្នុងលីគធំៗទាំង 5 នៃទ្វីបអឺរ៉ុប ដូចជាក្លិបនៅ អ៊ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និង អេស្ប៉ាញ។

នៅក្នុងបទសម្ភាសន៍មួយ លោក Ancelotti បាននិយាយថា៖ “ប្រេស៊ីល និងបារាំង គឺជាក្រុមខ្លាំងបំផុត បន្ទាប់មកខ្ញុំនិយាយថា អាហ្សង់ទីន តែងតែមាន [Lionel] Messi” ។

គាត់បានបន្តទៀតថា អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ គឺជាក្រុមដែលស្ថិតនៅជម្រើសបន្តបន្ទាប់របស់គាត់។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង