Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 25 លានផោន បូកប្រាក់បន្ថែមដើម្បីនាំយកខ្សែបម្រើ Morgan Gibbs-White ពី Wolverhampton Wanderers ។
កីឡាករវ័យ 22 ឆ្នាំនឹងក្លាយជាកីឡាករទី 16 របស់ Forest នៅក្នុងទីផ្សារដោះដូរកីឡាករដ៏មមាញឹកនៅកីឡដ្ឋាន City Ground ។ Forest បានចំណាយពេលភាគច្រើនដើម្បីព្យាយាមចុះហត្ថលេខាជាមួយ Gibbs-White ដែលត្រូវបានបណ្ដុះចេញពីសាលារបស់ Wolves ។ Forest នឹងបង់ដំបូង 25 លានផោន និងបូកបន្ថែមរហូតដល់ 17 លានផោន។
កីឡាករកើតនៅ Stafford បានចាប់ផ្តើមការប្រកួត Premier League សម្រាប់ក្រុមរបស់លោក Bruno Lage នៅរដូវកាលនេះ។ Gibbs-Whiteធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំចំនួន 10 ដង បានទទួលការចាប់អារម្មណ៍ក្នុងការប្រកួត Championship កាលពីរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Sheffield United ៕