យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចលុបចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើអោយប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្រោយការសម្រេចលុបចោលការប្រកួតខាងលើនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះផងដែរ។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់នារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចឲ្យក្រុមទាំងពីរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី នឹងទទួលបានជ័យលាភីលេខ១ស្ទួន។
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា