×

Wijnaldum របស់ក្រុមហុល្លង់ អាចគ្មានឈ្មោះលេងនៅ FIFA World Cup 2022

ក្លិប AS Roma បានប្រកាសថា ខ្សែបម្រើ Georginio Wijnaldum មានរបួសបាក់ឆ្អឹងស្មងជើង ហើយគេទំនងជាខកខានការប្រកួត World Cup ឆ្នាំ 2022 ជាមួយក្រុមជម្រើសជាតិហុល្លង់ ដែលរៀបចំដោយប្រទេសកាតា។

របួសរបស់ Wijnaldum នេះ ត្រូវបានរំពឹងថា នឹងជាសះស្បើយនិងអាចត្រឡប់មកកាន់ទីលានប្រកួតវិញនៅឆ្នាំ 2023 ។ ខ្សែបម្រើដែលបច្ចុប្បន្នកំពុងខ្ចីជើងពី Paris Saint Germain រហូតដល់ចប់រដូវកាលនេះ បានរងរបួសក្នុងពេលហ្វឹកហាត់។

ក្លិបបានប្រកាសថា៖ “បន្ទាប់ពីមានរបួសអំឡុងពេលហ្វឹកហាត់នៅរសៀលថ្ងៃអាទិត្យ Georginio Wijnaldum បានទទួលការធ្វើពិនិត្យជាបន្តបន្ទាប់ដែលបានរកឃើញការបាក់ឆ្អឹងស្មងជើងខាងស្តាំរបស់គាត់។ គេនឹងឆ្លងកាត់ការវាយតម្លៃបន្ថែមទៀតនៅថ្ងៃខាងមុខនេះ”។

Wijnaldum បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបើកឆាក Serie A ចុងសប្តាហ៍ទល់នឹង Salernitana នៅពេលដែលគេបានបង្ហាញខ្លួននៅក្នុង 12 នាទីចុងក្រោយ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួតជាមួយនឹងក្រុម Cremonese ក្នុងដីរបស់ Roma ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង