×

សំបុត្រចូលទស្សនា 2.45 លានសន្លឹកត្រូវបានលក់អស់សម្រាប់ការប្រកួត FIFA World Cup 2022

នៅសល់ពេលតិចជាង 100 ថ្ងៃទៀតតែប៉ុណ្ណោះរហូតដល់ការចាប់ផ្តើមនៃព្រឹត្តិការណ៍បាល់ទាត់អស្ចារ្យបំផុតនៅលើពិភពលោក ខណៈដែលសំបុត្រសរុបចំនួន 2.45 លានត្រូវបានលក់អស់ហើយ។

FIFA World Cup លើកដំបូងដែលនឹងប្រារព្ធឡើងនៅតំបន់មជ្ឈិមបូព៌ា និងពិភពអារ៉ាប់ នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកា ដោយគ្រោងស្រូបយកអ្នកគាំទ្រមកពីតំបន់ផ្សេងៗ ជុំវិញពិភពលោកមកជួបជុំគ្នា ខណៈការបញ្ជាទិញសំបុត្រទស្សនា ភាគច្រើនមកពី សហរដ្ឋអាមេរិក អង់គ្លេស អារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ិក អារ៉ាប់រួម បារាំង អាហ្សង់ទីន ប្រេស៊ីល និងអាល្លឺម៉ង់ ដែលបាននាំមុខបណ្ដាប្រទេសនានាដែលអ្នកបញ្ជាទិញរស់នៅ។

ក្នុងរយៈពេលពីថ្ងៃទី 5 ខែកក្កដា ដល់ថ្ងៃទី 16 ខែសីហា សំបុត្រសរុបចំនួន 520,532 សន្លឹក ត្រូវបានលក់អស់។ ចំនួនសំបុត្រការប្រកួតដែលលក់ដាច់ជាងគេ សម្រាប់វគ្គចែកពូល រួមមានការប្រកួត កាមេរូន Vs ប្រេស៊ីល, ប្រេស៊ីល Vs ស៊ែប, ព័រទុយហ្គាល់ Vs អ៊ុយរុយហ្គាយ, កូស្ដារីកា Vs អាល្លឺម៉ង់ និង អូស្ត្រាលី Vs ដាណឺម៉ាក ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង