×

Cristiano Ronaldo បានថ្លែងថា ៖ រឿងអស់ទាំងនេះគឺសម្រាប់ Sir Alex Ferguson

គ្រប់គ្នាដែលស្គាល់ខ្ញុំ ដឹងនិងយល់អំពីក្តីស្រឡាញ់គ្មានទីបញ្ចប់របស់ខ្ញុំចំពោះក្រុមបិសាចក្រហម Manchester United។ រយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំបានចំណាយនៅក្នុងក្លិបនេះ វាពិតជាអស្ចារ្យ ហើយផ្លូវដែលយើងបានបង្កើតជាមួយគ្នាត្រូវបានសរសេរជាអក្សរមាសនៅក្នុងប្រវត្តិសាស្ត្រនៃស្ថាប័នដ៏អស្ចារ្យនិងល្អបំផុតនេះ។

ខ្ញុំមិនអាចចាប់ផ្តើមពន្យល់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេ ព្រោះខ្ញុំមើលឃើញថាការវិលត្រឡប់របស់ខ្ញុំទៅកាន់ទឹកដី Old Trafford ត្រូវបានប្រកាសទូទាំងពិភពលោកទៅហើយ។ វាដូចជាសុបិនក្លាយជាការពិត បន្ទាប់ពីគ្រប់ពេលដែលខ្ញុំត្រលប់មកប្រកួតជាមួយ Manchester United ដែលសូម្បីតែជាគូប្រកួតប្រជែង ខ្ញុំតែងតែទទួលបានអារម្មណ៍ស្រឡាញ់និងគោរពពីអ្នកគាំទ្រពីកន្លែងអ្នកគាំទ្រអង្គុយ។

នេះពិតជាវត្ថុ១០០% ដែលខ្ញុំសុបិនចង់បាន! ការប្រកួតលីគកំពូលក្នុងស្រុកដំបូង, ការប្រកួតCUPលើកដំបូង,
ការកោះហៅលើកដំបូងទៅចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់, ការប្រកួតដំបូងក្នុង Champions League, ស្បែកជើងមាសដំបូង និងពានរង្វាន់ Ballon d’Or ដំបូងរបស់ខ្ញុំ កើតចេញពីទំនាក់ទំនងពិសេសនេះ រវាងខ្ញុំនិងក្រុមបិសាចក្រហម។

ប្រវត្តិសាស្ត្រត្រូវបានសរសេរនាអតីតកាល ហើយប្រវត្តិសាស្ត្រនឹងត្រូវបានសរសេរម្តងទៀត! អ្នកមានពាក្យរបស់ខ្ញុំ! ខ្ញុំនៅត្រង់នេះ! ខ្ញុំត្រលប់ទៅកន្លែងដែលខ្ញុំជាសមាជិកហើយ! សូមឱ្យរឿងរ៉ាវខាងលើកើតឡើងម្តងទៀត!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង