×

លោកស្រី ពុធ ធីតា ចុះពិនិត្យនូវគ្រឿងបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

គណៈកម្មការចំពោះកិច្ចរបស់សហ័ពន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានលោកស្រី ពុធ ធីតា ជាប្រធាន បានចុះពិនិត្យនូវគ្រឿងបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF SUZUKI CUP នាចុងឆ្នាំនេះ និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម២០២៣ ។

លោកស្រី ពុធ ធីតា បានថ្លែងថា ៖ ពិតជាស្រស់ស្អាតមែនទែន ទោះបីធ្លាប់បានទៅទស្សនៈកិច្ចកីឡដ្ឋាននៅតំបន់អឺរ៉ុបជាច្រើន ប៉ុន្តែអារម្មណ៍ពិតជាខុសគ្នាឆ្ងាយណាស់ នេះគឺជាកីឡដ្ឋានដ៍ទំនើបរបស់ប្រទេសយើងនៅក្នុងប្រទេសកម្ពុជាយើងដែលមិនចាញ់នៅបណ្តាប្រទេសធំៗទេ ពិតជាមានមោតនភាពមែនទែន។ សូមអរគុណដល់គណៈកម្មាធិការកីឡាជាតិអូឡាំពិកកម្ពុជា ដែលបានជួយសម្របសម្រួលក្នុងការចុះត្រួតពិនិត្យ។

ប្ប្រភព៖ សហព័ន្ធធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង