ក្រុមអេស្ប៉ាញ បានចារឈ្មោះនៅលើពានរង្វាន់ FIFA U-20 Women’s World Cup បន្ទាប់ពីបានយកឈ្នះលើក្រុមជប៉ុន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល 3-1 កាលពីព្រឹកថ្ងៃចន្ទ ទី 29 ខែសីហានេះ។
អេស្ប៉ាញ បានសងសឹកការបរាជ័យក្រោមស្នាដៃក្រុមជប៉ុន កាលពីឆ្នាំ 2018 ដែលពួកគេបានចាញ់ 3-1 ដូចគ្នា។
កីឡាការិនី Salma Paralluelo បានក្លាយជាតារាឆ្នើមនៃវគ្គផ្តាច់ព្រ័ត្រ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងចំណោមបីគ្រាប់របស់អេស្ប៉ាញ ក្នុងរយៈពេល 15 នាទីដំបូង។
ក្រុមជប៉ុន បានព្យាយាមអស់ពីលទ្ធភាពដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ។ ទោះបីជាយ៉ាងណា ក៏ទីបំផុត ពួកគេអាចរកបានត្រឹមតែ 1 ត្រឡប់មកវិញប៉ុណ្ណោះ។
ជ័យជម្នះរបស់អេស្ប៉ាញ ដែលបានគ្រងជើងឯក FIFA U-20 Women’s World Cup 2022 បានបញ្ចប់ភាពមិនស្គាល់ពាក្យថាចាញ់របស់ក្រុមជប៉ុន ចំនួន 9 ប្រកួតកន្លងមក។ ជប៉ុនបានចាញ់លើកចុងក្រោយក្នុងព្រឹត្តិការណ៍កាលពីឆ្នាំ 2018 ក្រោមថ្វីជើងរបស់អេស្ប៉ាញផងដែរនៅវគ្គសន្សំពិន្ទុ។
មុននេះ ប្រេស៊ីលបានយកឈ្នះហុល្លង់ 4-1 ដើម្បីទទួលបានចំណាត់ថ្នាក់លេខ 3 នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅប្រទេសកូស្ដារីកា។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕